Connect with us

សេដ្ឋកិច្ច

ចិន​អាច​ប្រើច្រក​​ម៉ិកស៊ិក ដើម្បី​​បង្ហូរ​រថយន្ត​អគ្គិសនី​ថោក​ៗ​របស់​ខ្លួន​ ចូល​ក្នុង​ទីផ្សារ​អាមេរិក​

បានផុស

នៅ

ក្នុង​សេណារីយ៉ូ​ដែល​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​វិស័យ​រថយន្ត​អាមេរិក​ ចិន​អាច​ប្រើ​ច្រក​ព្រំដែន​ម៉ិកស៊ិក​ដើម្បី​បង្ហូរ​រថយន្ត​អគ្គិសនី(EV)​លក់​ក្នុង​តម្លៃ​ថោក​ៗ​ជាង​គូប្រជែង​របស់​ខ្លួន​ ចូល​ទៅ​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក​នា​ពេល​អនាគត។ នេះ​បើ​តាម​សំណេរ​វិភាគ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

​ក្រោយ​ពេល​​រថយន្ត EV របស់ចិនដាក់លក់នៅទូទាំងប្រទេស​ រថយន្ត EV ក្នុងស្រុករបស់អាមេរិក ដែល​លក់​ក្នុង​តម្លៃជាមធ្យម ៥៥ ០០០ ដុល្លារ​ ពោល​គឺ​ប្រហែលទ្វេដងនៃតម្លៃ EV ​ចិន​ ពិបាកក្នុងការប្រកួតប្រជែង។ ​បញ្ហា​នេះ​​បង្ក​ជា​បិទ​​រោងចក្រ​ ហើយ​កម្មករបាត់បង់ការងារនៅទូទាំងតំបន់បេះដូងឧស្សាហកម្មរបស់អាមេរិក។

សំណេរ​របស់ AP​ បន្ត​ថា​ នៅទីបំផុត ​វា​នឹង​បង្ហាញ​ពី​ការណ៍ក្នុង​ទម្រង់​​ដដែលៗ​ ដែលការ​​​ប្រកួត​ប្រជែង​របស់​ក្រុម​ហ៊ុន​​ចិន​ក្រោម​ការ​ឧបត្ថម្ភធន​របស់​រដ្ឋាភិបាល​ ធ្វើ​ឱ្យ​ឧស្សាហកម្មអាមេរិក​ទ្រុធ​ទ្រោម​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ខណៈ​រថយន្តអគ្គិសនីរំពឹង​ថា​ជាស្នូលនៃអាជីវកម្មរបស់​អាមេរិក​ក្នុងទសវត្សរ៍ខាងមុខ ស្រប​ពេល​ដែល​ពិភព​លោក​ងាក់​ចេញ​កាន់​តែ​ខ្លាំង​ពី​ឥន្ធនៈហ្វូស៊ីល​។

កន្លង​មក​ សម្ព័ន្ធសម្រាប់ផលិតកម្មអាមេរិក​ បាន​ព្រមាន​ថា​ រថយន្ត​ EV តម្លៃ​ថោក​ៗ​របស់ចិន​ អាច​បង្កជា «ព្រឹត្តិការណ៍កម្រិតផុតពូជ» ​​ចំពោះ​ឧស្សាហកម្មរថយន្តរបស់អាមេរិក។ ​

បញ្ហា​គួរ​ឱ្យ​ព្រួយ​បារម្ភ​គឺថា​ ​កិច្ចព្រមព្រៀងអាមេរិក-ម៉ិកស៊ិក-កាណាដាឆ្នាំ ២០២០ នឹងអនុញ្ញាតឱ្យរថយន្តចិនដែលដំឡើងនៅម៉ិកស៊ិក ចូលទៅ​ក្នុង​សហរដ្ឋអាមេរិកដោយមិនមានពន្ធ ឬក្នុងអត្រាពន្ធបន្ទាប់បន្សំ ២,៥ ភាគរយ​។ មិន​ថា​យ៉ាង​ណា​ក៏​ដោយ​ លក្ខណៈ​អំណោយ​ផល​បែប​នេះ​ អាច​ឱ្យ​ចិន​​លក់​រថយន្ត EV របស់​ខ្លួន​បាន​យ៉ាង​ល្អ ​ក្រោម​តម្លៃ​លក់​ធម្មតា​របស់​ផលិត​ផល​នៅ​​សហរដ្ឋ​អាមេរិក។

យ៉ាង​ណា​មិញ​ ក៏​មាន​សេណារីយ៉ូ​សម្រាប់​ការទប់​ស្កាត់ជា​ជម្រើស​សម្រាប់​អាមេរិក​​ផង​ដែរ​។ AP បាន​សរសេរ​ថា​ មន្ត្រីគយ​អាមេរិក​អាច​កំណត់​ថា​ រថយន្ត EV ​ចិនមិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍នៃការបង់ពន្ធទាប ឬគ្មានពន្ធ​ ទោះ​បី​ជា​​ផលិតនៅ​ម៉ិកស៊ិកក៏​ដោយ​។

ជម្រើស​មួយ​ទៀត​ អ្នកបង្កើតគោលនយោបាយ​អាមេរិក ​អាចបន្ត​ដាក់សម្ពាធលើ​ម៉ិកស៊ិក កុំ​​ឱ្យ​ក្រុមហ៊ុន​ចិន​ដាក់​​រោង​ចក្រ​ក្នុង​ប្រទេស​របស់​ខ្លួន​។ លើស​ពី​នេះ​ អាមេរិក​ ដែល​ទើប​ប្រកាស​ពន្ធ​ ១០០ ភាគរយ​លើ EV ចិន​ អាច​ហាម​ឃាត់​ការ​លក់​ EV ចិន​​ក្នុង​ទីផ្សារ​របស់​ខ្លួន​ដោយ​ផ្ទាល់​​ក្នុង​ហេតុផល​ផ្សេង​ៗ​ រួម​មាន​ទាំង​លេស​គំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិក​ជាដើម​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងធ្វើឡើងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហ៊ុន ម៉ានី៖ យើងមិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍យើងឡើយ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្ញប់ស្ញែងនូវទឹកចិត្តប្រពៃអ្នកសិល្ប:ដែលព្រមរួមសហការក្នុងស្មារតី «សាមគ្គីដើម្បីកម្ពុជា»

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រុងប្រយ័ត្ន! ស្រី្តជនជាតិដើមភាគតិចត្រូវបានពស់វែកចឹកបណ្តាលឱ្យដើរមិនរួច នារដូវវស្សា

ចរាចរណ៍៤ ម៉ោង មុន

មនុស្ស ០៥ នាក់ រងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្ត នៅខណ្ឌព្រែកព្នៅ

Sokha Hotels

ព័ត៌មានពេញនិយម