ព័ត៌មានអន្ដរជាតិ
ការលក់រថយន្តអគ្គិសនីពិភពលោកកើនឡើងជាង ១០ ភាគរយនៅខែមិថុនា ប៉ុន្តែធ្លាក់ចុះនៅអឺរ៉ុប
របាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Rho Motion បានបង្ហាញថា ការលក់រថយន្តអគ្គិសនី រួមទាំងប្រភេទរថយន្តកូនកាន់ (ស៊ីប្រេង និងភ្លើង) បានកើនឡើងប្រមាណ ១៣ ភាគរយ នៅទូទាំងពិភពលោកកាលពីខែមិថុនា ដោយការលក់នៅចិនកើនឡើងខ្ពស់ដាច់គេ ប៉ុន្តែនៅអឺរ៉ុប ធ្លាក់ចុះ។
អ្នកគ្រប់គ្រងផ្នែកទិន្នន័យរបស់ Rho Motion លោក Charles Lester បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ប្រទេសចិនរួមចំណែកប្រមាណ ៦០ ភាគរយនៃកំណើនសរុប ដោយសារតែវត្តមានកាន់តែច្រើននៃរថយន្តអគ្គិសនីលើទីផ្សារចិន ហើយរថយន្តអគ្គិសនី BYD ក៏លក់ដាច់ខ្លាំង ខណៈតម្រូវការរថយន្តកូនកាត់ ក៏កើនឡើងក្នុងឆមាសទី១នៃឆ្នាំនេះ។
លោក Lester បានគូសបញ្ជាក់ជាលម្អិតថា ការលក់រថយន្តកូនកាន់ទូទាំងពិភពលោក បានកើនឡើងដល់ ១,៤ លានគ្រឿងក្នុងខែមិថុនា។ ០,៨៦ លានគ្រឿងក្នុងនោះ ស្ថិតនៅក្នុងប្រទេសចិន ដែលស្មើនឹងកំណើនក្នុងស្រុក ២៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបានបន្ថែមថា នៅអឺរ៉ុប ការលក់ប្រចាំខែបានធ្លាក់ចុះ ៧ ភាគរយមកនៅត្រឹម ០,៣០ លានគ្រឿង ដោយប្រទេសហ្វាំងឡង់ អៀរឡង់ និងហូឡង់ បានធ្លាក់ចុះច្រើនជាងគេ ខណៈអ៊ីតាលីឯណោះវិញ បានកត់ត្រាពីកំណើនកប់ពពករហូតដល់ ៣៤ ភាគរយ ក្រោមគោលនយោបាយលើកទឹកចិត្តឱ្យប្រើរថយន្តអគ្គិសនីរបស់រដ្ឋាភិបាល។
នៅខែមិថុនាដដែល ប្រទេសកាណាដា និងសហរដ្ឋអាមេរិក បានមើលឃើញពីកំណើន ៦ ភាគរយនៃការលក់រថយន្តកូនកាត់ ដល់ប្រមាណ ០,១៤ លានគ្រឿង។
លោក Lester បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «រូបភាពទាំងមូលគឺថា ឆ្នាំ ២០២៤ នឹងមិនមានកំណើនដ៏ធំក្នុងវិស័យរថយន្តអគ្គិសនី ដូចមនុស្សមួយចំនួនសង្ឈឹមទុកនោះទេ ហើយយើងបានបន្ថយការព្យាករ ៥ ភាគរយ ដោយថា រថយន្តអគ្គិសនីនឹងលក់បានត្រឹម ១៦,៦ លានគ្រឿងប៉ុណ្ណេះក្នុងឆ្នាំនេះ»។ លោកថា វិសមភាពនៃការលក់តាមតំបន់ គឺជាចំណុចគឺឱ្យកត់សម្គាល់មួយ។
បើតាមរ៉យទ័រ តម្រូវការលក់រថយន្តអគ្គិសនីបានថយចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក្រោយកើនឡើងយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ។ ការថយចុះ ក៏រួមចំណែកផងដែរ ពីការដាក់វិធានការបន្ថែមពន្ធរបស់លោកខាងលិច លើរថយន្តអគ្កិសនីនាំចូលពីចិន៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


