Connect with us

សេដ្ឋកិច្ច

ហាងឆេងមាសនៅលើទីផ្សារបានហក់ឡើងជាថ្មី

បានផុស

នៅ

តម្លៃហាងមាសនៅលើទីផ្សារកម្ពុជាបន្តហក់ឡើងជាថ្មីនៅ​ក្នុង​ខែកក្កដា ឆ្នាំ ២០២៤ ដោយលក់ចេញមួយ​តម្លឹង​​ក្នុងតម្លៃជាង ២ ពាន់​ ៩ រយដុល្លារ។

អាជីវករលក់មាសនៅផ្សារជម្ពូវ័នបានប្រាប់ថា តម្លៃ​មាស​​បានកើនឡើងវិញនៅរយៈពេល ៣ ទៅ ៤ ថ្ងៃ​កន្លង​មកនេះដោយលក់ចេញក្នុងតម្លៃ ២៩៣ ដុល្លារ​​​​​ក្នុង​មួយជីនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់​ហិរញ្ញ​វត្ថុ​​នៅក្រុមហ៊ុន ​PP Link securities ​ប្រាប់​កម្ពុជាថ្មីនៅថ្ងៃទី ​១៦ ខែកក្កដា ឆ្នាំ ២០២៤ នេះថា ការកើនឡើងតម្លៃមាសនៅលើទីផ្សារ គឺពាក់ព័ន្ធនឹង​ទំនុក​ចិត្តនៃការប្រើប្រាស់លុយដុល្លារ ដោយវិនិយោ​គិន​មួយចំនួនបាន​ដកលុយ​ទៅប្រើប្រាស់​វិនិយោគទៅ​លើហាងឆេងមាស និងភាគហ៊ុន។

មួយផ្នែកទៀត ព័ត៌មាន​នៅអាមេរិក​ចំណូល​​របស់ពួក​គាត់​មិនបានកើនឡើង​ទេក្នុងមួយ​ម៉ោង ខណៈ​កំណើន​​​អត់ការ​​ងារ​ធ្វើបែរជាកើន​ឡើងទៅវិញ ដែល​រុញ​​​ច្រាន​ឱ្យតម្លៃ​ហាងឆេង​​មាស​ហក់​ឡើង។

បើតាមលោក ឡុង សំណាង មួយរយៈនេះ ពិភពលោកជាប់រវល់នឹងការបោះឆ្នោត ដូចជាប្រទេសបារាំង អង់គ្លេស ដែលបានបោះឆ្នោតរួចហើយ ខណៈអាមេរិកកំពុងឃោសនាបោះឆ្នោត ដែលតម្លៃមាសអាចនឹងមានការប្រែប្រួលបន្ថែមទៀតនៅពេលខាងមុខ។

លោក ឡុង សំណាង៖ «នៅថ្ងៃទី ០៥ ខែ វិច្ឆិកា​ខាង​មុខ តម្លៃមាសនឹងមានការប្រែប្រួល​ខ្លាំងតែ​ម្ដង យើង​អត់​ដឹងថា ជាប់បេក្ខភាពប្រធានាធិបតី​មួយ​ណា​ទេ ចូ បៃឌិន ឬ ដូ ណាល់ត្រាំ ខណៈកន្លង​មកនៅពេល​ជាប់​លោក ត្រាំ តម្លៃហាងឆេងមាស​មាន​ការ​ធ្លាក់​ចុះ»។

បើតាមលោក ឡុង សំណាង ស្ថិរភាពវិស័យហិរញ្ញវត្ថុនៅលើពិភពលោក មិនទាន់មានភាពល្អប្រសើរនោះទេ ដែលប្រទេស​​មួយ​ចំនួននៅតែគិតអំពីបញ្ហាភូមិសាស្ត្រនយោបាយ ដែលនាំឱ្យបង្អាក់វិស័យហិរញ្ញវត្ថុ ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ទើបធ្វើឱ្យតម្លៃមាសបន្តកើនឡើង ហើយអាចនឹង​ឡើង​ដល់ ៣ ពាន់ដុល្លារក្នុងមួយតម្លឹង​នៅចុងឆ្នាំនេះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៣៧ នាទីutes មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ២ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម៣ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ៤ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម