ព័ត៌មានអន្ដរជាតិ
របាយការណ៍៖ ការវិនិយោគផ្ទាល់ពីបរទេសរបស់អាស៊ាន កើនលើសចិនជាងលើកដំបូងកាលពីឆ្នាំមុន
បណ្ដុំនៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ច្រើនជាងប្រទេសចិនជាលើកដំបូងក្នុងរយៈពេល១ទសវត្សរ៍ ខណៈដែលវិនិយោគិនងាកទៅរកការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ «ចិនបូក១» ដើម្បីជៀសវាងការតម្លើងពន្ធពីលោកខាងលិច និងការចំណាយផ្សេងទៀត។

របាយការណ៍រួមរបស់អង្គការ Angsana Council ក្រុមហ៊ុនប្រឹក្សាយោបល់ Bain & Company និងធានាគារសិង្ហបុរី DBS ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានគូសបញ្ជាក់ថា FDI ក្នុងប្រទេសមានសេដ្ឋកិច្ចធំៗទាំង៦របស់អាស៊ាន (ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម) បានកើនឡើងដល់ ២០៦ ប៊ីលានដុល្លារ កាលពីឆ្នាំ ២០២៣ ធៀបនឹង ៤៣ ប៊ីលានដុល្លាររបស់ចិន។
របាយការណ៍ដែលមានឈ្មោះថា «Navigating High Winds: Southeast Asia Outlook 2024-2034» បាននិយាយថា កំណើន FDI នៅអាស៊ីអាគ្នេយ៍ នឹងបន្តលើសពីចិនក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដោយផ្ទុយពីនិន្នាការរបស់តំបន់ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ ដែលចិនស្រូបយក FDI ភាគច្រើន។ របាយការណ៍បានរកឃើញថា ពី ២០១៨-២០២២ FDI នៅប្រទេសអាស៊ីអាគ្នេយ៍ធំៗទាំង៦ បានកើនឡើងប្រហែល ៣៧ ភាគរយ ខណៈចិនមានកំណើនត្រឹមតែ ១០ ភាគរយ ប៉ុណ្ណោះ។

FDI របស់អាស៊ីអាគ្នេយ៍ អាចបន្តវ៉ាដាច់ប្រទេសចិនក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ជាពិសេសដោយសារតំបន់នេះបានទាញមូលធនបរទេសសំខាន់ៗរួចហើយ រួមទាំងវិស័យដែលកំពុងរីកចម្រើនសំខាន់ៗដូចជាផលិតរថយន្តអគ្គិសនី (EV) ការផលិតអាគុយ EV ការផលិតបន្ទះឈីប និងមជ្ឈមណ្ឌលទិន្នន័យជាដើម។ យ៉ាងណាមិញ របាយការណ៍ថា ដើម្បីរក្សាសន្ទុះនៃការវិនិយោគផ្ទាល់ពីបរទេស អាស៊ីអាគ្នេយ៍ត្រូវការកែលម្អការផ្តល់សេវា និងការបង្កើតថ្មីរបស់ខ្លួន ដែលនៅតែដើរក្រោយចិន។
លើសពីនេះ របាយការណ៍ដដែលបានគូសបញ្ជាក់ថា រាប់តាំងពីពាក់កណ្ដាលទសវត្សរ៍មក អាស៊ីអាគ្នេយ៍បានដើរក្រោយចិន លើរង្វាស់កំណើនផ្សេងៗ ដូចជាផលិតផលក្នុងស្រុកសរុប (GDP) GDP សម្រាប់មនុស្សម្នាក់ កំណើនពាណិជ្ជកម្ម និងទំហំនៃការវិនិយោគទាំងបរទេស និងក្នុងស្រុក។
យ៉ាងណាមិញ បច្ចុប្បន្ននិន្នាការនេះកំពុងមានការផ្លាស់ប្ដូរ ពេលអាស៊ីអាគ្នេយ៍បានដាក់មូលដ្ឋានគ្រឹះពន្លឿនកត្តាជំរុញកំណើនសេដ្ឋកិច្ចសំខាន់ៗចំនួន៤ រួមមាន កំណើននៃកម្លាំងពលកម្ម ផលិតភាពការងារកាន់តែខ្ពស់ ការចំណាយដើមទុនខ្ពស់ និងផលិតភាពដើមទុនខ្ពស់។ ក្នុងអត្រានេះ របាយការណ៍អះអាងថា អាស៊ីអាគ្នេយ៍នឹងដើរហួសចិនលើកំណើន GDP៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


