សេដ្ឋកិច្ច
ប្រមូលផលផ្លែមៀនប៉ៃលិននៅឆ្នាំនេះនឹងទទួលបានទិន្នផលល្អ
លោក ជាប វិចិត្រ កសិករដាំមៀនប៉ៃលិន បានប្រាប់ថា នៅរដូវចេញផ្កាផ្លែមៀនឆ្នាំនេះ មានភាពល្អប្រសើរ ដោយលោករំពឹងថា ទិន្នផលផ្លែមៀនប៉ៃលិននឹងទទួលបានច្រើនជាងឆ្នាំមុន។

លោក ឈឹម វជិរា ប្រធានមន្ទីកសិកម្មខេត្តបាត់ដំបងបានឱ្យដឹងថា បច្ចុប្បន្នមិនទាន់ដល់រដូវប្រមូលផលផ្លែមៀនប៉ៃលិននោះទេ ខណៈបទពិសោធន៍កន្លងមក តម្លៃផ្លែមៀនមានចន្លោះពី ៣១០០ រៀល ដល់ ៤០០០ រៀលក្នុងមួយគីឡូក្រាម ដែលចាត់ថ្នាក់ប្រភេទមៀនជា ៤ ប្រភេទ ចាប់ពីលេខ១ ដល់លេខ ៤។
លោក ជាប វិចិត្រ កសិករដាំមៀនប៉ៃលិន ៣ ហិកតា បានប្រាប់ថា បច្ចុប្បន្នដើមមៀនទើបចាប់ផ្ដើមចេញផ្កា ដែលលោកមើលឃើញថា ឆ្នាំនេះ ទំនងទទួលបានផលល្អ ដោយសារអាកាសធាតុអំណោយផល។
របាយការណ៍របស់មន្ទីកសិកម្ម ខេត្តបាត់ដំបងបានឱ្យដឹងថា ខេត្តបាត់ដំបងមានផ្ទៃដីដាំមៀនចំនួន ៥ ៨០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលចំនួន ៥ ២០០ ហិកតា ដែលទទួលផលប្រមាណ ១៥ តោន ទៅ ២០ តោនក្នុងមួយហិកតា។

ការនាំចេញផ្លែមៀនស្រស់របស់កម្ពុជាទៅទីផ្សារអន្តរជាតិ សម្រេចបានជាង ១ ម៉ឺន ៤ ពាន់តោន នៅក្នុងឆមាសទី០១ ឆ្នាំ ២០២៤ កើនឡើងជាង ១២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កម្ពុជាបានធ្វើការនាំចេញផ្លែមៀនប៉ៃលិនក្នុងទំហំទឹកប្រាក់ប្រមាណ ២២ លានដុល្លារ ការកើនឡើង ១២៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


