សេដ្ឋកិច្ច
រោងចក្រដំឡើងរថយន្តអគ្គិសនីប្រភេទដឹកទំនិញ បើកការដ្ឋានសាងសង់នៅថ្ងៃនេះ
រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីប្រភេទដឹកទំនិញដែលជាការវិនិយោគរបស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD បានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤ នៅលើទំហំដី ១០ហិកតា ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្រោយមានរោងចក្រដំឡើងរថយន្តដើរដោយថាមពលអគ្គិសនី ប្រភេទដឹកទំនិញ រំពឹងថា នឹងកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងការពារបរិស្ថាន នៅពេលអនាគត។
លោក កែវ រតនៈ មានប្រសាសន៍ថា៖ «ថ្ងៃក្រោយយើងចង់បន្ថយចំណាយថ្លៃដឹកជញ្ជូន បើយើងសាំង និងម៉ាស៊ូតវាថ្លៃ រថយន្តដែលដំឡើងនៅខេត្តពោធិ៍សាត់ គឺជារថយន្តដឹក អញ្ចឹងអាចដឹកទំនិញចេញចូលប្រទេសជិតខាង ប្រើដោយអគ្គិសនី ដោយបន្ថយថ្លៃដឹកជញ្ជូន អញ្ចឹងយើងអាចដឹកជញ្ជូនទំនិញយើងបានច្រើនជាងមុន ប្រកួតប្រជែងបានល្អ និងលក់ទំនិញបានច្រើនជាងមុន និងការពារបរិស្ថាន»។

សូមជំរាបថា ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD គឺជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មថាមពលជំនាន់ក្រោយរបស់ជប៉ុន-ចិន ដែលមិនបញ្ចេញឧស្ម័ន នឹងត្រូវបានរចនា និងផលិតនៅអាស៊ី ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។
គិតរហូតមកដល់ពេលនេះ កម្ពុជាមានយានយន្តអគ្គិសនីប្រមាណ ៣ ពាន់គ្រឿង បានចុះបញ្ជីជាផ្លូវការនៅក្រសួងសាធារណរដ្ឋការ និងដឹកជញ្ជូន។ ក្នុងចំណោមយានយន្ត ៣ ពាន់គ្រឿង មានទោចក្រយានយន្តចំនួន ៩១៤គ្រឿង, ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និងរថយន្តចំនួន ១.៦១៤គ្រឿង។

យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុនBYDឈរលើកំពូលតារាដែលមានចំនួន ៦៥៨គ្រឿង ដេញតាមពីក្រោយដោយយានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាកTESLAចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


