សេដ្ឋកិច្ច
វិស័យឯកជនគាំទ្រកញ្ចប់ទេសចរណ៍ របស់រដ្ឋាភិបាល ដឹកប្រជាជនធ្វើដំណើរកម្សាន្តនៅខេត្តភាគឦសាន ឥតគិតថ្លៃ
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា គាំទ្រកម្មវិធីកញ្ចប់ទេសចរណ៍របស់រាជរដ្ឋាភិបាល ប៉ុន្តែលោកថា រដ្ឋាភិបាលគួតែគិតអំពីកោះដែលនៅដាច់ស្រយាលមិនសូវមានមនុស្សទៅដល់ ដែលមានតែកងកម្លាំងស្នាក់នៅគួរតែមានការដឹកជញ្ជូនប្រជាពលរដ្ឋទៅមើលឱ្យស្គាល់ និងលើកទឹកចិត្តកងកម្លាំងផងដែរ។

លោក ធួន ស៊ីណានលើកឡើងថា៖ «ខេត្តដ៏ទៃទៀត ដូចជាខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ក៏ដូចគ្នា កុំទៅតែម្ដុំ ពីព្រោះដែនដីយើងធំណាស់ ជាពិសេសនៅសមុទ្រ យើងមានតែកងកម្លាំងប៉ុន្មានរយនាក់ អញ្ចឹងហើយយើងកុំទុកឱ្យពួកគាត់នៅឯកោ ហ្នឹងនៅក្នុងន័យទេសចរណ៍ហើយ ព្រោះទេសចរណ៍ត្រូស្គាល់ទឹកដី ទេសចរណ៍និយាយអំពីការស្នេហារជាតិ»។
លោក ធួន ស៊ីណាន បញ្ជាក់ថា សម្រាប់កញ្ចបប់ទេសចរណ៍នៅក្នុងវិស័យឯកជន គឺបានរៀបចំធ្វើឡើងជាហូរហែរតាមតម្រូវការទីផ្សារ ហើយគេរកតែតំបន់ណាថ្មី ផលិតផលថ្មី ដែលមានការទាក់ទាញនោះក្រុមហ៊ុនទេសចរណ៍ចាប់ផ្ដើមរៀបចំហើយ។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ បានប្រកាសរៀបចំដំណើរកម្សាន្តដោយដឹកប្រជាពលរដ្ឋទៅមើលអំពីការអភិវឌ្ឍនៅខេត្តភាគឦសានដូចជាខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។
សម្ដេច ហ៊ុន ម៉ាណែតថ្លែងថា៖ «រាជរដ្ឋាភិបាលនឹងរៀបចំនូវកម្មវិធីដំណើរកម្សាន្តនេះដោយផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូន រថយន្ត និងអាហារដោយមិនគិតថ្លៃ»។
កម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃ នឹងចាប់ផ្ដើមអនុវត្តនៅខែកញ្ញាខាងមុខនេះ នៅរៀងរាល់ចុងសប្ដាហ៍ រហូតដល់ដំណាច់ឆ្នាំ ២០២៤។

យោងតាមរបាយការណ៍របស់ខេត្តទាំង៤ បង្ហាញថា វិស័យទេសចរក្នុងខេត្តក្រចេះ បានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងចំណូលផ្ទាល់ពីភ្ញៀវទេសចរ។
ខេត្តក្រចេះ មានរមណីយដ្ឋានជាច្រើនកន្លែង ពិសេសគឺធនធានសត្វផ្សោត ដែលជាគោលដៅទេសចរដ៍សំខាន់។ នៅឆ្នាំ ២០២២ ខេត្តទទួលបានភ្ញៀវទេសចរជាង ៣៦ ម៉ឺននាក់ (៣៦៣៩៨២) ក្នុងនោះទេសចរអន្តរជាតិចំនួន ៧ ០៧៦ នាក់ និងទេសចរជាតិ ៣៥៧៩១៧ នាក់។
ចំណែកឯខេត្តស្ទឹងត្រែង សម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ ទន្លេ ដី កោះ តំបន់ជីវៈចម្រុះ និងតំបន់ការពារធម្មជាតិ ដែលជាសក្ដានុពលទាក់ទាញភ្ញៀវទេសចរ។ ខេត្តស្ទឹងត្រែង មានមូលដ្ឋាន និងសហគមន៍អេកូទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្ត្រ និងវប្បធម៌ សំខាន់ៗ ចំនួន ១២ កន្លែង អាចទាក់ទាញភ្ញៀវទេសចរប្រមាណ ១២ ម៉ឺន ទៅ ១៦ ម៉ឺននាក់ក្នុងមួយឆ្នាំ។

រីឯខេត្តមណ្ឌលគិរី មានតំបន់រមណីយដ្ឋាន វប្បធម៌ និងធម្មជាតិសរុប ១០៥ កន្លែង ខណៈភ្ញៀវទេសចរមានកំណើន ២១.៨២% នៅឆ្នាំ ២០២២។
ដោយឡែក ខេត្តរតនគិរី ទទួលបានទេសចរជិត ៣ សែននាក់ (២៩៣៤២៤) នៅឆ្នាំ ២០២២៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


