ព័ត៌មានអន្ដរជាតិ
កាណាដាគ្រោងដាក់ពន្ធ ១០០ ភាគរយ លើរថយន្តអគ្គិសនីនាំចូលពីចិន រួមទាំងម៉ាក Tesla ផលិតនៅចិន
រដ្ឋាភិបាលកាណាដាបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងដាក់ពន្ធ ១០០ ភាគរយ លើរថយន្តអគ្គិសនីនាំចូលពីប្រទេសចិន ដោយរួមបញ្ជូលទាំងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនអាមេរិក Tesla ដែលផលិតក្នុងស្រុកចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្នុងវិធានការតាមជំហានរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនេះ កាណាដា ក៏ដាក់ពន្ធ ២៥ ភាគរយ លើដែកថែប និងអាលុយមីញ៉ូម នាំចូលពីប្រទេសចិនផងដែរ។ ការប្រកាសនេះ ធ្វើឡើងខណៈដែលការនាំចូលរថយន្តរបស់កាណាដាពីចិន បានកើនឡើង ៤៦០ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ កាលពីឆ្នាំ ២០២៣ ដល់ប្រមាណ ៤៤ ៣៥៦ គ្រឿង ។
សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលកាណាដា គូសបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនបរទេសក្នុងស្រុកចិន ចង់គេចវិធានការពន្ធនេះ ពួកគេត្រូវផ្លាស់ប្ដូរទីតាំងផលិតកម្មរបស់ខ្លួន ចេញពីចិន។
ចំណែកឯនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ វិញ បាននិយាយថា ប្រទេសរបស់ខ្លួនកំពុងធ្វើសកម្មភាពប្រឆាំងនឹងអ្វីគោលនយោបាយបង្កើនផលិតភាពលើសតម្រូវការរបស់រដ្ឋចិន ដោយលោកប្រាប់ទៅអ្នកយកព័ត៌មានថា៖ «ខ្ញុំគិតថា យើងទាំងអស់គ្នាដឹងហើយថា ចិនមិនប្រកួតប្រជែងស្មើគ្នាតាមច្បាប់កំណត់នោះទេ។ ពន្ធនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី ១ ខែតុលា តទៅ»។ លោកបន្តថា អ្វីដែលកាណាដាធ្វើ គឺស្របគ្នាទៅនឹងអ្វីដែលប្រទេសជាច្រើនលើពិភពលោក ធ្វើដូចគ្នា។

ប្រតិកម្មទៅនឹងការណ៍នេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃអង្គារនេះថា ចំណាត់ការរបស់កាណាដា នឹងរំខានដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល ហើយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសេដ្ឋកិច្ចសកល និងច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
អ្នកនាំពាក្យនិយាយក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា៖ «ភាគីកាណាដាអះអាងថាគាំទ្រពាណិជ្ជកម្មសេរី និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប៉ុន្តែខ្លួនឯងវិញបានបំពានច្បាប់ WTO យ៉ាងច្បាស់ ធ្វើតាមប្រទេសមួយចំនួនដោយងងឹតងងុល ហើយប្រកាសថា នឹងអនុម័តវិធានការពន្ធឯកតោភាគី ដែលវាជាវិធានការការពារនិយម»។ ការណ៍នេះ ក៏ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កាណាដា និងធ្វើឱ្យខូចខាតដល់ផលប្រយោជន៍សហគ្រាសនៃប្រទេសទាំង២ ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


