ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងសកលបន្តធ្លាក់ចុះ ដោយសារកម្សោយតម្រូវការនៅចិន និងការរពឹងថា OPEC+ បង្កើនផលិតកម្ម
តម្លៃប្រេងឆៅនាពេលអនាគត បានបន្តធ្លាក់ចុះក្នុងការជួញដូរនាថ្ងៃចន្ទនេះ ដោយសារតែការរំពឹងទុកថាអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) នឹងបង្កើនការផលិតកម្មឡើងវិញ ខណៈការធ្លាក់ចុះនៃតម្រូវការនៅចិន និងសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងធំជាងគេរបស់ពិភពលោក បង្កើនក្ដីបារម្ភពីកំណើននៃការប្រើប្រាស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៥៦ សេន ឬ ០,៧ ភាគរយ ដោយជួញដូរនៅត្រឹម ៧៦,៣៧ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ៤៥ សេន ឬ ០,៦ ភាគរយ ត្រឹម ៧៣,១០ ដុល្លារ/បារ៉ែល។
ក្នុងថ្ងៃបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ សប្ដាហ៍មុន តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះ ០,៣ ភាគរយ ខណៈតម្លៃប្រេងម៉ាក ប្រេង បានធ្លាក់ចុះ ១,៧ ភាគរយ។

អ្នកជំនាញបានទាញការធ្លាក់ចុះនេះ ទៅនឹងការរំពឹងទុកដែលថា OPEC+ គ្រោងនឹងបន្តការដំឡើងទិន្នផលប្រេងតាមផែនការចាប់ពីខែតុលាតទៅ ដោយសមាជិកចំនួន៨របស់ OPEC+ គ្រោងនឹងបង្កើនផលិតកម្មដល់ ១៨០ ០០០ បារ៉ែល/ថ្ងៃ។
ទាំងប្រេងម៉ាក Brent និង WTI បានប្រឈមមុខនឹងការធ្លាក់ចុះនៃតម្លៃរយៈពេល២ខែជាប់ៗគ្នា ខណៈការព្រួយបារម្ភអំពីកម្សោយនៃតម្រូវការរបស់សហរដ្ឋអាមេរិក និងចិន រួមចំណែកខ្លាំងលើការធ្លាក់ចុះ ទោះបីមានការរំខានផ្នែកផ្គត់ផ្គង់ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ាក៏ដោយ។ កម្សោយនៅចិន ត្រូវបានរួមចំណែកដោយការធ្លាក់ចុះនៃសកម្មភាពរោងចក្រ៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


