ព័ត៌មានជាតិ
តំណាងវិស័យឯកជនជំរុញវិនិយោគិនចិនមកបណ្តាក់ទុនបន្ថែម ដើម្បីចាប់យកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកទឹកចិត្តដល់ប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិនសៀងហៃណែនាំដល់វិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគ និងរកស៊ីនៅកម្ពុជាដើម្បីទាញយកប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីរវាងប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីទាំងក្នុងតំបន់និងសកលលោក។

ការលើកឡើងនេះត្រូវបានអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាក្នុងជំនួបជាមួយលោក ជូ មីញហាវ (Zhou Minhao) ប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិនសៀងហៃ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅកម្ពុជាកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញានៅទីស្នាក់ការសភា។
លោក ជូ មីញហាវ (Zhou Minhao) បានលើកឡើង អំពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជាចិន និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលក្នុងនោះការវិនិយោគផ្ទាល់និងទំហំពាណិជ្ជកម្មទ្វេភាគី បន្តកើនឡើងជាលំដាប់។
លោកថា៖«ក្នុងន័យនេះ លោកប្រធាន បង្ហាញនូវចំណាប់អារម្មណ៍ចំពោះផលិតផលកសិកម្មកម្ពុជា និងលើកទឹកចិត្តការនាំចេញទៅកាន់ទីផ្សារសៀងហៃ តាមរយៈយន្តការដែលមានស្រាប់ និងតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce)»។
លោក ជូ មីញហាវ ក៏អញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្ពុជា ចូលរួមពិព័រណ៍ពាណិជ្ជកម្មនាំចេញនាំចូលចិនលើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃប្រទេសចិន នាខែវិច្ឆិកាខាងមុខ។
លោកប្រធាន បានសង្កត់ធ្ងន់ថា៖« ក្រុមហ៊ុនសៀងហៃមួយចំនួនដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា ទទួលបានជោគជ័យយ៉ាងខ្លាំង ដែលនេះជាឧទាហរណ៍ដ៏ល្អមួយ សម្រាប់កិច្ចសហប្រតិបត្តិការសៀងហៃនិងកម្ពុជា»។

អ្នកឧកញ៉ា លឹម ហេង បានលើកឡើង អំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសចិននិងកម្ពុជា ដែលលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០។ ជាមួយគ្នានេះដែរ រាដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពជំរុញ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ លើវិស័យអាទិភាពចំនួន ៦ រួមមាន កិច្ចសហប្រតិបត្តិការនយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម វិស័យកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

អ្នកឧកញ៉ា ក៏បានលើកឡើង វិនិយោគិនបរទេស អាចបណ្តាក់ទុនវិនិយោគ ១០០% និងទទួលបានការលើកទឹកចិត្តកម្រិតខ្ពស់ ព្រមទាំងមានទីផ្សារទូលំទូលាយនៅទូទាំងពិភពលោក។ ចិននិងកម្ពុជា មានក្របខណ្ឌកិច្ចសហប្រតិបត្តិការជាច្រើនដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនកម្ពុជា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ កិច្ចព្រមព្រៀងសេរីចិនអាស៊ាន និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ។
អ្នកឧកញ៉ា៖«សៀងហៃ គឺជាទីក្រុងសេដ្ឋកិច្ចដ៏ចម្បងមួយរបស់ចិន លើវិស័យ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និង កម្មន្តសាល។ យើងលើកទឹកចិត្តវិនិយោគិនចិនឲ្យវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលពោរពេញទៅដោយកាលានុវត្តភាព និងមានកំណើនសេដ្ឋកិច្ចខ្ពស់»៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី