សេដ្ឋកិច្ច
គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចធុរកិច្ចនៅសហរដ្ឋអាមេរិក
គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានទៅបំពេញទស្សនកិច្ចធុរកិច្ចនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ លោក តាន់ មុនីវណ្ណ អនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចធុរកិច្ចនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងអញ្ជើញចូលរួមជំនូបពាណិជ្ជកម្មកម្ពុជា-អាមេរិកឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពីក្រុមហ៊ុនកម្ពុជាជាង ៥០ ក្រុមហ៊ុន និងក្រុមហ៊ុនអាមេរិកផ្នែកនាំចូល ចែកចាយ និងផ្សារទំនើប ជាច្រើនក្រុមហ៊ុន ក្នុងវិស័យម្ហូបអាហារ និងផលិតផលកសិកម្ម។

កម្មវិធីបើកជំនូបពាណិជ្ជកម្មកម្ពុជា-អាមេរិក នឹងមានការអញ្ជើញចូលរួមពីប្រធានរតនាគាររដ្ឋកាលីហ្វ័រញ៉ា អភិបាលក្រុងឡុងប៊ិច ប្រធានកំពង់ផែក្រុងឡុងប៊ិច និងតំណាងអាជ្ញាធរពាក់ព័ន្ធ។
ក្រៅពីនេះ នឹងមានការធ្វើបទបង្ហាញ ស្តីពីនិន្នាការទីផ្សារ អនុលោមភាពបទប្បញ្ញត្តិ និងប្រព័ន្ធភស្តុភារ ដែលជាព័ត៌មានគន្លឹះសម្រាប់ធុរជនកម្ពុជា ក្នុងការនាំផលិតផលចូលក្នុងទីផ្សារអាមេរិក។
បន្ទាប់មក ធុរជនកម្ពុជា និងអាមេរិក នឹងជួបពិភាក្សាគ្នាដោយផ្ទាល់ ដើម្បីពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការរួម។ ផលិតផលកម្ពុជាដែលយកមកចូលរួមក្នុងកម្មវិធីជំនូបពាណិជ្ជកម្មនេះរួមមាន៖ អង្គរ ម្រេច គ្រាប់ស្វាយចន្ទី ដំណាប់ផ្លែឈើ ខ្ញី ដំឡូងជ្វា ត្រីងៀត ទឹកត្រី អំបិល និងផលិតផលបង្កក (ទុរេន និងមៀន)។
ទន្ទឹមនឹងនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចទៅកាន់ផ្សារទំនើប និងក្រុមហ៊ុន ចែកចាយផលិតផលនៅទីផ្សារសហរដ្ឋអាមេរិកដើម្បីស្វែងយល់ពីតម្រូវការទីផ្សារ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ ការដោះដូរពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងអាមេរិកសម្រេចបានទឹកប្រាក់ប្រមាណ ៤,៥២៩ពាន់លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២៤កើនឡើង៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន៤,៤០១ពាន់លានដុល្លារកើនឡើង៣,៩%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈការនាំចូលពីអាមេរិកមានទឹកប្រាក់១២៧,៧៨៨លានដុល្លារ កើនឡើង៦,៩%៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


