Connect with us

សេដ្ឋកិច្ច

រដ្ឋ ចាប់ដៃជាមួយឯកជន ជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាធានាឥណទាន សម្រាប់ជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្រោមវត្តមានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា អនុស្សរណៈយោគយល់គ្នានេះ គឺមានគោលដៅធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិ​បាលក្នុងវិស័យកសិកម្ម ឱ្យមានមូលដ្ឋានបច្ចេកទេស ផលិតតាមតម្រូវការទីផ្សារ មានគុណភាពល្អ កាត់បន្ថយថ្លៃដើមផលិត និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។

លោករដ្ឋមន្ត្រីបានថ្លែងថា សហគមន៍កសិកម្មទំនើបដើរតួនាទីយ៉ាងសំខាន់ និងជាខែលដ៏រឹងមាំក្នុងការជួយប្រជាកសិករដែលខ្វះបច្ចេកទេស ប្រឈមនឹងបំរែបំរួលអាកាសធាតុ ខ្វះឥណទាន និងប្រឈមហានិភ័យទីផ្សារ។

ប្រជាកសិករដែលស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប នឹងទទួលបាននូវការវិនិយោគ និងទុនគ្រប់គ្រាន់ សម្រាប់កសិផលសក្តានុពល ដូចជា ​ស្រូវអង្ករ ដំឡូងមី និងស្វាយចន្ទីជាដើម។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ជាដៃគូដ៏ល្អ តាមរយៈការវាយតម្លៃ និងផ្តល់ធាតុចូលសំខាន់ៗក្នុងការរៀបចំផែនការអាជីវកម្មដល់សហគមន៍កសិកម្មទំនើប ឱ្យជាចេញជារូបរាងពិតប្រាកដ និងទទួលបានជោគជ័យ។ជ ជោគជ័យនៅក្នុងវិស័យកសិកម្ម ត្រូវការការចូលរួមពីស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ដោយឆ្លងកាត់ការគិតគូរ និងចាំបាច់ត្រូវមានយុទ្ធសាស្រ្តច្បាស់លាស់។

អនុស្សរណៈនេះ នឹងអាចផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ដល់កសិករ ឈានទៅទទួលផលវិជ្ជមានជាផ្លែផ្កា និងលទ្ធផលល្អប្រសើរតាមការរំពឹងទុក ក្រោមម្លប់សុខសន្តិភាព។

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាលើកម្ចីអាជីវកម្ម ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម​(MSMEs) ​ចំនួន ២ ៦៧៨ គណនី ស្មើនឹងទំហំទឹកប្រាក់ឥណទានចំនួន ២២៤,៨៩លានដុល្លារគិតត្រឹមដំណាច់​ខែសីហា ឆ្នាំ២០២៤ ដែលផ្តល់លទ្ធភាពដល់សហគ្រាសទាំងនោះមានទុនដើម្បីយក​ទៅ​បន្តនិរន្តភាពនិងពង្រីកអាជីវកម្មរបស់ពួកគេ បន្ទាប់ទទួលរងផលប៉ះពាល់​ដោយការរីក​រាលដាលនៃជំងឺកូវីដ១៩ និងការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣២ វិនាទី មុន

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ៖​ បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​​រយៈពេល​ ៥ថ្ងៃ​ដោយ​ផ្តោ​លើ​ពីរ​ចំណុច​សំខាន់ៗ​

វិមានរដ្ឋធម្មនុញ្ញ
ព័ត៌មានជាតិ៦ នាទីutes មុន

វិសោធនកម្ម​រដ្ឋធម្មនុញ្ញបើកផ្លូវឱ្យអាចដកសញ្ជាតិខ្មែរ​បាន​ត្រូវបានចូលជាធរមាន

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ទីផ្សារខុនដូថៃ ធ្លាក់ចុះទាបបំផុត​ក្នុងរយៈពេល ១៦ ឆ្នាំ ដោយសារសម្ពាធសេដ្ឋកិច្ច

សន្តិសុខសង្គម២២ នាទីutes មុន

អភិបាលខណ្ឌឫស្សីកែវ ណែនាំអាជ្ញាធរសង្កាត់ជាប់ដងទន្លេសាប ត្រូវពិនិត្យលើសំណង់តាមដងទន្លេឲ្យបានតឹងរ៉ឹង

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

រលក​កម្ដៅខ្លាំង​ធ្វើឲ្យ​អ៊ីរ៉ង់ខ្វះខាតទឹកធ្ងន់ធ្ងរ ខណៈ​សីតុណ្ហភាព​ឡើង​លើស​ពី ៥០ អង្សារសេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

កីឡា២២ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម