Connect with us

កីឡា

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ៖​ បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​​រយៈពេល​ ៥ថ្ងៃ​ដោយ​ផ្តោ​លើ​ពីរ​ចំណុច​សំខាន់ៗ​

បានផុស

នៅ

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ព្រឹកថ្ងៃ​ទី២១​ ខែ​កក្ដដា​ ឆ្នាំ​២០២៥​ នេះ​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ប្រដាល់​គុន​ខ្មែរ​ស្ដី​ពី «បទ​បញ្ជា​បច្ចេកទេស​គ្រប់គ្រង​ការ​ប្រកួត»​ សិក្ខាកាម​នឹង​យល់​ដឹង​ពីរ​ចំណុច​ធំៗ​ការ​គ្រប់គ្រង់​ក្លឹប​ និង​ការ​គ្រប់គ្រងការ​ប្រកួតដើម្បី​យក​ទៅ​អភិវឌ្ឍន៍​ក្លឹប​របស់​ខ្លួន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ម៉ិល​ កាដូ​

លោក​ ម៉ិល​ កាដូ​ អនុប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ សហព័ន្ធ​នឹង​ព្យាយាម​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ​ឲ្យ​បាន​យ៉ាង​ហោច​ ៣ដង​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ពង្រឹង​សមត្ថភាព​ ពង្រីក​ចំណេះដឹង​ដល់​គ្រូ​បង្វឹក​នៅ​តាម​បណ្ដា​ក្លឹប​នានា​ដើម្បី​យក​ទៅ​អនុវត្តន៍​ការងារ​ប្រចាំ​ថ្ងៃ។​

ទិដ្ឋភាពបើកវគ្គបណ្ដុះបណ្ដាល

ដោយ​ឡែក​សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​ចាប់​ពី​ថ្ងៃ​ទី២១​ ខែ​កក្ដដា​ ២០២៥​ នេះ​ជា​វគ្គ​ថ្មី​ និង​មាន​សារសំខាន់​មួយ​ដល់​ការ​ពង្រីក​ចំណេះដឹង​បន្ថែម​ទៀត​ដល់​សិក្ខាកាម​ចូលរួម។​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ផ្ដោត​លើ​ពីរ​ចំណុច​ធំៗ​ទី១​ បង្រៀន​ពី​បច្ចេកទេស​លើ​ការ​គ្រប់គ្រង​ការ​ប្រកួត​នានា​ ទី២​ បង្រៀន​នៃ​ការ​គ្រប់​គ្រង​ក្លឹប​ផ្ទាល់​ និង​ការ​អភិវឌ្ឍន៍​ក្លឹប​ឲ្យ​មាន​ភាព​រីកចម្រើន​ទៅ​បាន។​

ទិដ្ឋភាពបើកវគ្គបណ្ដុះបណ្ដាល

ក្នុង​នាម​សហព័ន្ធ​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​សិក្ខាកាម​មក​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​លើស​ការ​កំណត់​ទៅ​ទៀត​ដែល​នេះ​បង្ហាញ​ពី​ការ​ចង់​ទទួល​បាន​នូវ​ចំណេះ​ដឹង​ថ្មីៗ​ក្នុង​ការ​អភិវឌ្ឍន៍​ឲ្យ​កាន់​តែ​មាន​ភាព​រីកចម្រើន។​ លោក​សំណូមពរ​ដល់​សិក្ខាកាម​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុដាក់​សិក្សា​រៀន​សូត្រ​ និង​មិន​ត្រូវ​អវត្តមាន​ក្នុង​ពេល​សិក្សា​នោះ​ឡើយ​ ព្រោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ពី​មួយ​ចំណុច​ទៅ​មួយ​ចំណុច​សុទ្ធតែ​សំខាន់​ និង​ទាក់ទង​គ្នា។​

ទិដ្ឋភាពបើកវគ្គបណ្ដុះបណ្ដាល

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ប្រដាល់​គុន​ខ្មែរ​ស្ដី​ពី​ «បទ​បញ្ចា​បច្ចេកទេស​គ្រប់គ្រង​ការ​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ»​ រយៈពេល​ ៥ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២១​ ដល់​ ២៥​ ខែ​កក្ដដា​ ឆ្នាំ​២០២៥​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ សិក្ខាកាម​ចូលរួម​សរុប​ ៤៩​នាក់​មក​ពី​បណ្ដា​ក្លឹប​ប្រដាល់​តាម​រាជធានី-ខេត្ត៕​

ទិដ្ឋភាពបើកវគ្គបណ្ដុះបណ្ដាល

អត្ថបទដោយ៖ នួន​ ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម