Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីទទួល​កម្ចី ៥០០ លាន​ដុល្លារ​ ពី ADB ​ដើម្បីផ្លាស់ប្ដូរថាមពល ឆ្ពោះទៅរកគោលដៅអាកាសធាតុ

បានផុស

នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាល​ពី​សប្ដាហ៍​មុន​ បាន​ប្រកាស​ពី​ការ​ផ្ដល់​ប្រាក់​ប្រមាណ​ ៥០០ លាន​ដុល្លារ​ ជា​កម្ចីដល់ឥណ្ឌូណេស៊ី​ ដែល​ពឹង​ផ្អែក​លើ​ខ្លាំង​លើ​ប្រភព​ថាមពល​ពី​ធ្យូងថ្ម​ ​សម្រាប់​កិច្ច​ប្រឹង​ប្រែង​​ផ្លាស់ប្ដូរ​ទៅរក​ថាម​ពល​ស្អាត​ ក្នុង​ជំហាន​ឆ្ពោះ​ទៅ​គោលដៅ​អាកាសធាតុ​របស់​ប្រទេស​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Jakarta Globe។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម ​​ADB ប្រាក់​កម្ចី​​នោះ​នឹងគាំទ្រដល់វិធានការគោលនយោបាយផ្សេងៗសម្រាប់​ឥណ្ឌូណេស៊ី ក្នុងការកាត់បន្ថយការបំភាយឧស្ម័ន ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អព្យាក្រឹត​កាបូន​ត្រឹម​ឆ្នាំ​ ២០៥០។ ​វាក៏នឹងផ្តោតលើការបង្កើតគោលនយោបាយដ៏រឹងមាំ និងក្របខណ្ឌបទប្បញ្ញត្តិសម្រាប់ការផ្លាស់ប្តូរថាមពល រួមទាំងការបង្កើតផែនការវិនិយោគ និងគោលនយោបាយទូលំទូលាយ (CIPP) ផង​ដែរ​។

ឯកសារ CIPP បង្ហាញព័ត៌មានលម្អិតទាក់ទងនឹងភាពជាដៃគូសម្រាប់​តែ​ការ​ផ្លាស់ប្តូរថាមពល ​(JETP) ដែលជាកញ្ចប់ថវិកាសម្រាប់អាកាសធាតុចំនួន ២០ ប៊ីលាន​ដុល្លារ​ ​ដែលមានបំណងជួយ​ឥណ្ឌូណេស៊ី កាត់បន្ថយធ្យូងថ្ម។ ពាក់កណ្តាលនៃមូលនិធិ បានមកពីប្រាក់សាធារណៈរបស់បណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដូចជាសហរដ្ឋអាមេរិក ជប៉ុន និងបារាំង ជាដើម។

នាយក ADB ប្រចាំប្រទេសឥណ្ឌូណេស៊ី លោក Jiro Tominaga បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា៖ «កម្មវិធីកម្ចីផ្អែកលើគោលនយោបាយនេះ គាំទ្រដល់ការអភិវឌ្ឍន៍គោលនយោបាយជាមូលដ្ឋាន និងកិច្ចសហការរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីកំណត់ និងដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរបស់វិស័យ​ ​ក្នុង​បំណង​ពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលស្អាត និងប្រកប​និរន្តរភាព»។

ការប្រកាសប្រាក់កម្ចីនេះ ធ្វើ​ឡើង​ក្រោយ​​​ប្រធានាធិបតីឥណ្ឌូណេស៊ី​ លោក​​ ចូកូ​ វីដូដូ​ ​បានអំពាវនាវឱ្យមានការផ្តល់ហិរញ្ញប្បទាន​ដែល​អាច​ប្រើ​បាន​ ដើម្បីផ្តល់មូលនិធិដល់ការផ្លាស់ប្តូរថាមពល ពេល​ទីក្រុងហ្សាការតាធ្វើជាម្ចាស់ផ្ទះនៃវេទិកានិរន្តរភាពឥណ្ឌូណេស៊ី-អន្តរជាតិ។

ជាច្រើនឆ្នាំកន្លងមកនេះ ADB បាននិងកំពុងផ្តល់ប្រាក់កម្ចី និងផ្តល់ការសន្យាផ្សេង​ៗ​ដល់ប្រទេសឥណ្ឌូណេស៊ី។ ADB បានរាយការណ៍ថា ខ្លួនបានសន្យាផ្តល់ប្រាក់កម្ចី ជំនួយ និងជំនួយផ្នែកបច្ចេកទេសផ្នែកសាធារណៈចំនួន ៨៣៦ ដែលមានតម្លៃសរុប​ ៤៦,៣ ប៊ីលាន​ដុល្លារ​ ដល់​ឥណ្ឌូណេស៊ី​ ត្រឹម​បំណាច់​ឆ្នាំ​ ២០២៣​> ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម