ព័ត៌មានអន្ដរជាតិ
វៀតណាម និងចិន ព្រមព្រៀងគ្នាលើការទូទាត់ឆ្លងដែន កិច្ចសហការសេដ្ឋកិច្ចផ្សេងៗ
វៀតណាម និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១០ រាប់ចាប់ពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរហូតដល់ការទូទាត់ឆ្លងដែនដោយប្រើ QR កូដ QR កាលពីថ្ងៃអាទិត្យ ខណៈប្រទេសទាំង២ស្វែងរកការជំរុញទំនាក់ទំនង។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ការព្រមព្រៀងដដែលធ្វើឡើង ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់នាយករដ្ឋមន្ត្រីចិន លោក លី កាង (Li Qiang) ទៅកាន់ទីក្រុងហាណូយ ដោយជួបជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ឈិញ។
ភាគីទាំង២ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការអនុវត្តសេវាទូទាត់ប្រាក់ឆ្លងដែនតាមរយៈកូដ QR និងកិច្ចព្រមព្រៀងសិក្សាម៉ូដែល «តំបន់សហប្រតិបត្តិការសេដ្ឋកិច្ច» ឆ្លងដែន រវាងប្រទេសទាំង២។ កិច្ចព្រមព្រៀងនេះ នឹងជួញសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំង២ ជាពិសេសរវាងប្រជាជន និងប្រជាជន។

ក្រៅពីនេះ ទ្វេភាគីដដែល ក៏ព្រមព្រៀងគ្នាធ្វើការលើផែនការបច្ចេកទេសសម្រាប់ការតភ្ជាប់ផ្លូវដែករវាង ក្រុង Lao Cai នាភាគខាងជើងប្រទេសវៀតណាម និងក្រុង Hekou ក្នុងខេត្តយូណាន នៃប្រទេសចិន ផងដែរ។ កិច្ចព្រមព្រៀងលើការជំរុញវិស័យការពារជាតិ សន្តិសុខ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ត្រូវបានចុះហត្ថលេខាផងដែរ។
ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាប្រភពសំខាន់នៃវត្ថុធាតុដើមនាំចូលដែលបម្រើឱ្យវិស័យផលិតកម្មរបស់វៀតណាម។ ពាណិជ្ជកម្មទ្វេភាគី បានកើនឡើង ២១ ភាគរយ ក្នុងអំឡុយរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ប្រមាណ ១៤៨ ប៊ីលានដុល្លារ។
វាត្រូវបានគេមើលឃើញថា ជាការជំរុញទំនាក់ទំនងរវាងគ្នានិងគ្នា ខណៈទំនាក់ទំនងនៃប្រទេស២ស្ថិតក្នុងស្ថានភាពមិនសូវល្អ ជាពិសេសជុំវិញជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


