សេដ្ឋកិច្ច
កសិករឃុំជីរោទិ៍ ងាកមកចិញ្ចឹមកណ្ដូបលក់បង្កើនប្រាក់ចំណូល ដោះស្រាយជីវភាពគ្រួសារ
បន្ទាប់ពីការងារធ្វើស្រែចំការ កសិកររស់នៅក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាននាំគ្នាចិញ្ចឹមកណ្តូបលក់ រកប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈកណ្តូបមានទីផ្សារល្អ ងាយចិញ្ចឹម និងប្រើរយៈពេលខ្លីប្រមាណតែ ៣០ ថ្ងៃ។

លោក នៅ ចាន់ធី អ្នកចិញ្ចឹមកណ្ដូបនៅក្នុងភូមិរការធំ ឃុំជីរោទ៍ទី១ ស្រុក/ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅក្នុងឃុំជីរោទ៍ទី១ បាននាំគ្នាចិញ្ចឹមកណ្ដូបលក់ ជាមួយនឹងតម្លៃ ជិត៣ម៉ឺន រៀលក្នុង ១គីឡូក្រាម។ លោកថា កណ្តូបមិនពិបាកលក់ទេ ព្រោះមានម៉ូយគេចាំទទួលទិញយកទាំងអស់គេអាចយកទៅបំពងហូបធ្វើជាសាច់ខ្លែម ឬជាមួយបាយក៏បានដែរ មានរសជាតិឆ្ងាញ់ពិសារគុណភាពមិនចាញ់ចង្រិតឡើយ។
អ្នកស្រី មុំ រស់នៅភូមិ ឃុំ ជាមួយគ្នាដែរ បានចិញ្ចឹមកណ្តូបនេះរយៈពេល ៣ ខែមកហើយ ដោយទិញពូជពងកណ្ដូបពីបងស្រីរបស់គាត់ក្នុង ១ខាំតម្លៃ៥ម៉ឺនរៀល ១គីឡូក្រាមតម្លៃ ៥០ម៉ឺនរៀល ក្រោយមកបងស្រី បង្កាត់ភ្ញាស់ពងកណ្ដូបដោយខ្លួនឯងដើម្បីបន្តពូជរហូតមក។

អ្នកស្រីបន្តថា ដើម្បីងាយស្រួលចិញ្ចឹម យើងដាំស្មៅឲ្យវាស៉ីជាអាហារ ចិញ្ចឹមដាក់ក្នុងមុង ដែលក្នុង ១មុងអាចដាក់បាន ៣គីឡូក្រាមពង ហើយយើងប្រមូលផលវាបានមិនក្រោម ៧០គីឡូក្រាមឯណោះ។
គ្រួសារគាត់ចិញ្ចឹមបាន ៣មុងដែរ ទីផ្សារក្នុងស្រុកមិនពិបាកលក់សំខាន់ឲ្យតែយើងផលិតបាន ក្នុងនោះយើងអាចលក់ពងពូជសម្រាប់ភ្ញាស់ក្នុង ១គីឡូក្រាមតម្លៃ ២៥ម៉ឺនរៀលទី ៣០ម៉ឺនរៀល ការចិញ្ចឹមកណ្ដូបលក់របស់កសិករយើងអាចដោះស្រាយជីវភាពគ្រួសារបាន។

លោក ទួន ឆៃលឹម ជាមេឃុំជីរោទិ៍ទី១ បានឲ្យដឹងថា នៅក្នុងឃុំមានភូមិចំនួន៩ភូមិ ហើយភូមិដែលចិញ្ចឹមកណ្តូបច្រើនជាងគេ មានចំនួន២ភូមិ គឺភូមិរកាធំ និងភូមិកំពង់ឫស្សី សរុបប្រមាណជាង១០០គ្រួសារ និងបណ្តាភូមិចំនួន៧ទៀត កសិករមានចំណាប់អារម្មណ៍ដែរ ហើយបាននាំគ្នាចិញ្ចឹមជាបន្តបន្ទាប់ដោយកណ្តូបជាសត្វងាយចិញ្ចឹមដើម្បីរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារបន្ថែមទៀត៕

អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


