សេដ្ឋកិច្ច
ទីផ្សាររថយន្តថ្មី កំពុងមានតម្រូវការខ្ពស់នៅកម្ពុជានាពេលបច្ចុប្បន្ន
លោក ងន សាំង អគ្គអគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានលើកឡើងថា រថយន្តថ្មី កំពុងមានសក្ដានុពល នៅកម្ពុជា ជាពិសេសប្រភេទរថយន្តថ្មីដែលមានតម្លៃសមរម្យ។
ការលើកឡើងរបស់លោក ងន សាំង ក្នុងពេលដែលលោកបានជួបពិភាក្សាការងារជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤នៅទីស្តីការក្រសួង។

លោក ស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបអំពីផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ដែលជាចក្ខុវិស័យររបស់រាជរដ្ឋាភិបាល គឺជំរុញកែប្រែ និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ និងប្រែក្លាយខ្លួនជា មជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិត គ្រឿងបង្គុំយានយន្ត សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសាកលលោក។
លោក ងន សាំង បានថ្លែង អំពីសក្តានុពលនៃវិស័យយានយន្តនៅកម្ពុជាជាពិសេសរថយន្តថ្មី និងស្តង់ដារសុវត្ថិភាពយានយន្តដែលកាន់តែល្អប្រសើរ។

លោកអគ្គនាយក ក៏បានថ្លែងអំណរគុណដល់ក្រសួង ពាណិជ្ជកម្ម ចំពោះការយកចិត្តទុកដាក់ខ្ពស់ដល់វិស័យឯកជន និងតែងតែផ្តល់នូវកិច្ច សហការយ៉ាងជិតស្និតក្នុងកិច្ចសម្រួលពាណិជ្ជកម្ម ក្នុងនោះក្រុមហ៊ុនគ្រោងនឹងរៀបចំពិព័រណ៍យានយន្តនៅគ្រប់បណ្តាខេត្តផងដែរ។
លោកស្រីរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ជាមួយរាជរដ្ឋាភិបាលនៅក្នុងការបង្កើតការងារនៅក្នុងស្រុក និងបណ្តុះបណ្តាលអ្នកជំនាញ បច្ចេកទេស និងការផ្ទេរបច្ចេកវិទ្យា តាមរយៈគម្រោងវិនិយោគរោងចក្រ ដំឡើង រថយន្ត FORD និងគម្រោងផ្សេងៗទៀត។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន អ អិម អេ ការលក់រថយន្តថ្មីនៅប្រទេសកម្ពុជាកើនឡើងប្រមាណ៤០% នៅក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ ធៀបនឹងត្រីមាសទី៤នៃឆ្នាំ២០២៣ ខណៈការលក់សរុបរបស់ក្រុមហ៊ុនមួយនេះក៏បានកើនឡើងប្រមាណ៤០%ផងដែរ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


