សេដ្ឋកិច្ច
លោក ងន សាំង៖ ចំណែកទីផ្សាររថយន្តថ្មីនឹងកើនដល់ ៦០% នៅឆ្នាំ ២០២៥
ចំណែកទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយរំពឹងថានឹងកើនដល់ ៦០% នៅដំណាច់ឆ្នាំ ២០២៥ ខណៈការនាំចូលរថយន្តជជុះមានការធ្លាក់ចុះ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ថា ទីផ្សាររថយន្តមានកំណើនទីផ្សាររថយន្តនៅកម្ពុជា មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីវិបបត្តិជំងឺកូវីដ១៩។ កំណើននៃទីផ្សាររថយន្ត ដោយសារប្រជាជនកម្ពុជាសម្បូរដោយវ័យក្មេង ហើយដល់ពេលដែលពួកគាត់មានតម្រូវការរថយន្ត។
ម្យ៉ាងទៀតស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរជាងមុន មនុស្សម្នាក់ៗ មានការងារធ្វើ ដែលនាំឱ្យពួកគាត់មានចំណូលច្រើនជាងមុន ហើយធ្វើឱ្យមានតម្រូវការរថយន្ត ក៏កើនឡើងដែរ ខណៈអ្នកវិនិយោគ ក៏ច្រើនជាងមុនដែរ ព្រោះអ្នកវិនិយោគក៏ត្រូវការវិនិយោគច្រើនជាងមុនដែរ។

លោកបានបញ្ជាក់ថា៖ «រថយន្តថ្មីកើនជាងរថយន្តជជុះ ទំនោររថយន្តថ្មីនាំចូលមកច្រើនជាងរថយន្តជជុះ ឆ្នាំ ២០២៥ កំណើនកើន ប្រហែលចំនួនរថយន្តថ្មី កើនដល់ ៦០% ហើយរថយន្តជុះនៅ ៤០%»។
លោកក ងន សាំង បានបន្ថែមថា បច្ចុប្បន្នលក្ខខណ្ឌបង់រំលោះក៏ងាយស្រួល ដែលអំណោយផលដល់អតិថិជន ដែលជាមូលហេតុធ្វើឱ្យទីផ្សារថយន្តល្អប្រសើរដែរ។ កម្ពុជាមានរោងចក្រផលិតរថយន្តនៅក្នុងស្រុក ដែលធ្វើឱ្យតម្លៃរថយន្តមានភាពសមរម្យ ផលិតផលល្អ តម្លៃសមស្រប តម្រូវការក៏កើនឡើងដែរ។

យោងតាមក្រសួងពាណិជ្ជកម្ម គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៥ កម្ពុជាបានចំណាយប្រាក់ជាង ៤៨៧ លានដុល្លារ ក្នុងការនាំចូលរថយន្តគ្រួសារ កើនឡើង ៦៦% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។
កាលពីឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាបានចំណាយប្រាក់ជាង១ពាន់លានដុល្លារក្នុងការនាំចូលនូវយានយន្តគ្រប់ប្រភេទធៀបនឹងឆ្នាំ២០២៣ដែលមានទឹកប្រាក់សរុបជិត៩០៣លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


