ព័ត៌មានអន្ដរជាតិ
ថៃអនុម័តការវិនិយោគថ្មី ២ ប៊ីលានដុល្លារ សម្រាប់មជ្ឈមណ្ឌលទិន្នន័យ អេឡិចត្រូនិក
ក្រុមប្រឹក្សាភិបាលនៃការវិនិយោគរបស់ប្រទេសថៃ (BOI) បានឱ្យថា ក្រុមប្រឹក្សាបានអនុម័តលើការវិនិយោគថ្មី ដែលមានតម្លៃ ២ ប៊ីលានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ និងការផលិតគ្រឿងអេឡិចត្រូនិក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ការអនុម័តទាំងអស់ រួមបញ្ជូលទាំងការវិនិយោគ ៩៦៨,១២ លានដុល្លារ ដោយក្រុមហ៊ុន Google ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alphabet Inc ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យដ៏ធំមួយក្នុងប្រទេសថៃ។
កាលពីថ្ងៃអង្គារ BOI បានរាយការណ៍ថា ក្រុមហ៊ុនផ្តល់សេវាពពកអាមេរិក Equinix បានប្រកាសថា ខ្លួននឹងវិនិយោគចំនួន ៥០០ លានដុល្លារ ក្នុងការអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យនៅថៃក្នុងរយៈពេល ១០ ឆ្នាំ ដើម្បីបម្រើតម្រូវការដែលកើនឡើងពីអតិថិជននៅក្នុងតំបន់ CLMVT ដែលសំដៅលើកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ។

មន្រ្តី BOI បាននិយាយថា ការវិនិយោគរបស់ក្រុមហ៊ុន Equinix នឹងជំរុញហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ថៃ ហើយអនុញ្ញាតឱ្យអាជីវកម្មប្រើបណ្តាញឌីជីថលដែលមានគុណភាពខ្ពស់ ដែលអាចឱ្យពួកគេបង្កើតផលិតផល និងសេវាកម្មថ្មីៗ។
គួរគូសបញ្ជាក់ថា រដ្ឋាភិបាលថៃបានផ្ដល់ការលើកទឹកចិត្តផ្សេងៗដើម្បីទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅស្រុក សម្រាប់វិស័យមជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យាពាក់ព័ន្ធ ដើម្បីសម្រេចបាននូវគោលដៅក្លាយជាមជ្ឈមណ្ឌលទិន្នន័យនៃតំបន់អាស៊ាននៅឆ្នាំ២០២៧៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


