សេដ្ឋកិច្ច
កម្ពុជាប្រឆាំងសកម្មភាពខុសច្បាប់ ក្នុងទីផ្សារជួញដូរវត្ថុបុរាណ
កម្ពុជានៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់តំបន់ស្តីពី “ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានប្រឆាំងភេរវកម្ម ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ” នៅខេត្តសៀមរាប ដែលមានមន្ត្រី និងអ្នកជំនាញជាតិ-អន្តរជាតិចចូលរួម។

លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា៖ «សន្និសីទថ្នាក់តំបន់នេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អ្នកចូលរួមផ្លាស់ប្តូរព័ត៌មាន និងចែករំលែកឧត្តមានុវត្តក្នុងការប្រឆាំងសកម្មភាពខុសច្បាប់នៅក្នុងទីផ្សារជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ»។
សន្និសីទនេះគឺជាព្រឹត្តការណ៍សកលលើកទី៣ ដែលត្រូវបានរៀបចំឡើងដោយ EU Global Facility ក្រោមកិច្ចសហការជាមួយ ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ (APG) និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFIU) បន្ទាប់ពីលើកទី ១ រៀបចំនៅប្រទេសអេហ្ស៊ីប និងលើកទី២ នៅប្រទេសម៉ិកស៊ិក។

សន្និសីទនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងចែករំលែកចំណេះដឹង ក្នុងការតាមដាននិងស៊ើបអង្កេតសកម្មភាពជួញដូរខុសច្បាប់ ដើម្បីការពារសម្បត្តិវប្បធម៌។
ក្នុងសន្និសីទនេះក៏មានការចូលរួមជាគណធិបតីពីលោក Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងក្រសួងយុត្តិធម៌ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


