ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោក បង្ហាញកញ្ចប់ប្រាក់ ១០០ ប៊ីលានដុល្លារ សម្រាប់កម្ចីដល់ប្រទេសក្រីក្រ
ធនាគារពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញកញ្ចប់ប្រាក់ ១០០ ប៊ីលានដុល្លារ សម្រាប់ជាកម្ចីអភិវឌ្ឍន៍ដល់ប្រទេសដែលមានប្រាក់ចំណូលទាបជុំវិញពិភពលោក ដើម្បីដោះស្រាយវិបត្តិផ្សេងៗ រាប់តាំងពីបំណុល រហូតដល់ការប្រយុទ្ធប្រឆាំងមហន្តរាយអាកាសធាតុ អតិផរណា និងជម្លោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ជាធម្មតា កញ្ចប់ទឹកប្រាក់សម្រាប់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) មួយនេះ តែងតែដាក់ចេញជារៀងរាល់៣ឆ្នាំម្ដង ហើយកញ្ចប់ថ្មីជាកំណត់ត្រាខ្ពស់បំផុត រាប់តាំងពីកញ្ចប់ ៩៣ ប៊ីលានដុល្លារ ដែលត្រូវបានបញ្ចេញនៅឆ្នាំ ២០២១។ យ៉ាងណាមិញ មានសេចក្ដីរាយការណ៍ថា ចំនួននេះតិចជាងការទាមទាររបស់ក្រុមមេដឹកនាំនៅអាហ្វ្រិក ដែលសុំឱ្យបង្កើនមូលនិធិ IDA ដល់ ១២០ ប៊ីលានដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានធនាគារពិភពលោក លោក Ajay Banga បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា មូលនិធិថ្មី ១០០ ប៊ីលានដុល្លារ នឹងត្រូវផ្ដល់ទៅឱ្យប្រទេសដែលត្រូវការវាបំផុតចំនួន ៧៨ ប្រទេស។ លោកបានបន្ថែមថា វានឹងជួយផ្តល់ «ធនធានក្នុងការវិនិយោគលើវិស័យសុខាភិបាល ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងភាពធន់នឹងអាកាសធាតុ» ក៏ដូចជាជួយធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព និងបង្កើតការងារ។

IDA ដែលផ្ដល់កម្ចីជាមួយការប្រាក់ទាប បានក្លាយជាប្រភពសម្បទានដ៏ធំសម្រាប់ហិរញ្ញវត្ថុអាកាសធាតុ ហើយប្រហែល ២/៣ នៃមូលនិធិនេះ បានទៅជួយដល់ប្រទេសក្រីក្រនានាក្នុងទ្វីបអាហ្រ្វិក។ នេះបើយោងតាមធនាគារពិភពលោក។ មូលនិធិភាគច្រើនមកពីសហរដ្ឋអាមេរិក ជប៉ុន និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន រួមទាំងចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ