ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដំបូងបំផុតរបស់ប្រទេស
ឥណ្ឌូណេស៊ីមានគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរជាលើកដំបូងរបស់ប្រទេស នៅលើកោះ Kelasa នៃខេត្ត Bangka Belitung ដើម្បីជាផ្នែកមួយនៃការពង្រឹងសន្ដិសុខថាមពលរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក។

លោក Bob S. Effendi ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន PT ThorCon Power Indonesia ដែលជាក្រុមហ៊ុនវិនិយោគនៃគម្រោងនេះ បាននិយាយថា បទប្បញ្ញត្តិក្នុងតំបន់ស្តីពីការធ្វើផែនការ កំពុងរង់ចាំការអនុម័ត ខណៈរ៉េអាក់ទ័រគំរូគ្រោងនឹងបញ្ជូនតាមសមុទ្រពីកូរ៉េខាងត្បូងនៅឆ្នាំ ២០២៨ ខាងមុខ។ ការវិនិយោគសរុបសម្រាប់គម្រោងដដែល ត្រូវបានប៉ាន់ប្រមាណថាមានទំហំ ១,០៦ ប៊ីលានដុល្លារ ដោយរួមទាំងការស្ទង់មតិ ការស្រាវជ្រាវ ការផ្លាស់ប្ដូរបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាតម្រូវការសំខាន់ផ្សេងៗទៀត។
អ្នកនាំពាក្យអភិបាលខេត្ត Bangka Belitung លោក Eko Kurniawan បានឱ្យដឹងថា អាជ្ញាធរក្នុងតំបន់កំពុងបង្កើតផែនការអភិវឌ្ឍន៍រយៈពេលមធ្យម ស្របតាមគោលដៅរបស់ប្រទេស។ ពួកគេបានកំណត់គោលដៅបន្ថែមអគ្គិសនី ១០០ ជីហ្គាវ៉ាត់ (GW) សម្រាប់ការផ្គត់ផ្គង់ ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ ដែលក្នុងនោះ ថាមពលកកើតឡើងវិញនឹងចូលរួមចំណែក ៧៥ ភាគរយ ហើយថាមពលនុយក្លេអ៊ែរនឹងរួមចំណែក ៥ ភាគរយ នៃគោលដៅសរុប។

កន្លងមក រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរឱ្យបាន ២០ នៅត្រឹមឆ្នាំ ២០៥០។ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto បាននិយាយថា ក្រុមហ៊ុនអគ្គិសនីរបស់រដ្ឋ (PLN) កំពុងសហការជាមួយក្រុមហ៊ុនមកពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រប្រភេទនេះនៅក្នុងប្រទេស។
កូរ៉េខាងត្បូង រុស្ស៊ី បារាំង និងចិន ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការគាំទ្រការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរនៅឥណ្ឌូណេស៊ីផងដែរ ខណៈថាមពលប្រភេទនេះត្រូវបានគេលើកឡើងថា បញ្ចេញកាបូនតិចខ្លាំង ធៀបនឹងប្រភពថាមពលពីឥន្ធនៈហ្វូស៊ីល។ ឥណ្ឌូណេស៊ី មានទីតាំងសក្តានុពល២សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ មួយនៅខេត្តកាលីម៉ាន់តាន់ខាងលិច និងមួយនៅខេត្ត Bangka Belitung៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


