ព័ត៌មានអន្ដរជាតិ
រដ្ឋញូវយ៉កចេញច្បាប់អាកាសធាតុថ្មី ពិន័យ ក្រុមហ៊ុនឥន្ធនៈហ្វូស៊ីល ៧៥ ប៊ីលានដុល្លារ
អភិបាលរដ្ឋញូវយ៉ក អ្នកស្រី Kathy Hochul កាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាអនុម័តលើច្បាប់ថ្មី ដែលពិន័យក្រុមហ៊ុនឥន្ធនៈហ្វូស៊ីលផ្សេងៗ ចំនួន ៧៥ ប៊ីលានដុល្លារ ក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ ដើម្បីទូទាត់ការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ច្បាប់នេះ មានគោលបំណងធ្វើឱ្យក្រុមហ៊ុនប្រេង ឧស្ម័ន និងធ្យូងថ្ម ដែលច្បាប់ចាត់ទុកថាជា «អ្នកទទួលខុសត្រូវ» ត្រូវចេញថ្លៃចំណាយផ្សេងៗសម្រាប់ការសម្របខ្លួន និងការងើបចេញពីផលប៉ះពាល់នៃការប្រួលប្រួលអាកាសធាតុ។ ប្រាក់ដែលប្រមូលបាន នឹងត្រូវចំណាយលើការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រួមទាំងការកែលម្អផ្លូវថ្នល់ ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ប្រព័ន្ធទឹក និងលូ អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
ក្រុមហ៊ុនប្រេងឥន្ធនៈហ្វូស៊ីល នឹងរងការផាកពិន័យដោយផ្អែកលើបរិមាណនៃឧស្ម័នផ្ទះកញ្ចក់ដែលពួកគេបញ្ចេញទៅក្នុងបរិយាកាស ចន្លោះឆ្នាំ ២០០០ និង ២០១៨ ដោយពួកគេត្រូវបង់លុយចូលទៅក្នុងមូលនិធិ Climate Superfund ចាប់ពីឆ្នាំ ២០២៨ តទៅ ។ ច្បាប់នេះនឹងអនុវត្តចំពោះក្រុមហ៊ុនណាមួយដែលនាយកដ្ឋានអភិរក្សបរិស្ថានរដ្ឋញូវយ៉ក កំណត់ថា ជាអ្នកទទួលខុសត្រូវចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់ទូទាំងពិភពលោកជាង ១ ប៊ីលានតោន។

គួរគូសបញ្ជាក់ថា ញូវយ៉កបានក្លាយជារដ្ឋទី ២ ហើយរបស់សហរដ្ឋអាមេរិក ដែលអនុម័តច្បាប់បែបនេះបន្ទាប់ពីរដ្ឋ Vermont ។ សមាជិកព្រឹទ្ធសភាញូវយ៉កមកពីគណបក្សប្រជាធិបតេយ្យ អ្នកស្រី Liz Krueger បានថ្លែងថា ការជួសជុលការខូចខាត និងការសម្របខ្លួនទៅនឹងអាកាសធាតុដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ នឹងធ្វើឱ្យរដ្ឋញូវយ៉កខាតបង់ច្រើនជាង ៥០០ ប៊ីលានដុល្លារ នៅឆ្នាំ ២០៥០ ខណៈថា ក្រុមហ៊ុនប្រេងធំៗរកបានប្រាក់ចំណេញជាង ១ ទ្រីលានដុល្លារ ចាប់តាំងពីខែមករា ឆ្នាំ ២០២១ មក ហើយពួកគេនេះហើយដែលរួមចំណែកខ្លាំងលើការប្រែប្រួលអាកាសធាតុ។
ទោះបីបែបនេះក៏ដោយ ក្រុមហ៊ុនឥន្ធនៈហ្វូស៊ីលផ្សេងៗ រំពឹងថានឹងរៀបចំឯកសារដើម្បីប្រឆាំងនឹងច្បាប់ថ្មីនេះ ដោយអះអាងថា វាផ្ទុយនឹងច្បាប់សហព័ន្ធដែលគ្រប់គ្រងក្រុមហ៊ុនថាមពល និងការបំពុល។ នេះបើតាមរ៉យទ័រ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


