ព័ត៌មានអន្ដរជាតិ
Agoda៖ វៀតណាមក្លាយជាទិសដៅទេសចរណ៍ឆ្លងឆ្នាំដ៏ពេញនិយមមួយ សម្រាប់ភ្ញៀវអន្តរជាតិ
គេហទំព័រភ្នាក់ងារដំណើរកម្សាន្តអន្តរជាតិ Agoda បានឱ្យដឹងថា វៀតណាមក្លាយជាទិសដៅទេសចរណ៍សម្រាប់ការឆ្លងឆ្នាំដ៏ពេញនិយមបំផុតមួយសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយការស្វែងរកកន្លែងស្នាក់នៅក្នុងប្រទេសនេះបានកើនឡើង ៣០ ភាគរយ ធៀបនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម The Investor។

Agoda បានបន្តថា ទីក្រុងហូជីមិញគឺជាគោលដៅពេញនិយមបំផុតនៅវៀតណាម ដោយភ្ញៀវទេសចរអាចប្រារព្ធការឆ្លងចូលឆ្នាំ ២០២៥ ដោយមើលការបាញ់កាំជ្រួចលើទន្លេសៃហ្គនជាដើម។ ភ្នាក់ងារដដែលបន្តថា ភ្ញៀវទេសចរមកពីកូរ៉េខាងត្បូង ជប៉ុន ថៃ តៃវ៉ាន់ និងសហរដ្ឋអាមេរិក នាំមុខគេលើគោលដៅសម្រាប់ក្រុងនេះ។
គិតតែក្នុងទិសដៅវៀតណាម កោះ Phu Quoc (កោះត្រល់) បានហក់ឡើងដល់ចំណាត់ថ្នាក់លេខ ២ កើនឡើងពីលេខ ៥ កាលពីឆ្នាំមុន ខណៈក្រុង ដាណាង រដ្ឋធានី ហាណូយ និង ញ៉ាត្រាង ឈរនៅលើចំណាក់ថ្នាក់គោលដៅសំខាន់ៗទាំង៥។

លោក Lam Vu ប្រធាន Agoda ប្រចាំវៀតណាម បាននិយាយថា ប្រជាប្រិយភាពរបស់វៀតណាមដែលកំពុងកើនឡើងក្លាយជាទិសដៅថ្ងៃចូលឆ្នាំសកល ឆ្លុះបញ្ចាំងពីភាពទាក់ទាញរបស់ប្រទេស ដែលរួមបញ្ចូលគ្នានៃវប្បធម៌ ភាពរស់រវើក និងសម្រស់ធម្មជាតិ។
បើតាម Agoda ក្រៅពីវៀតណាម គោលដៅឆ្លងឆ្នាំសកលសម្រាប់ភ្ញៀវទេសចរអន្តរជាតិដ៏ពេញនិយមផ្សេងៗទៀត រួមមានទីក្រុងបាងកក (ថៃ) តៃប៉ិ (តៃវ៉ាន់) តូក្យូ (ជប៉ុន) សិង្ហបុរី និងក្រុងហុងកុង។
គួរគូសបញ្ជាក់ថា ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៤ វៀតណាមបានទទួលស្វាគមភ្ញៀវទេសចរអន្តរជាតិ ចំនួន ៣,២ លាននាក់។ ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ វៀតណាមបានទទួល ១៥,៨ លាននាក់ កើនឡើងជាង ៤០ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


