ព័ត៌មានជាតិ
ក្រុមហ៊ុនហូលឌីងត្រូវបានអនុញ្ញាតឱ្យធ្វើការបោះផ្សាយមូលបត្រកម្មសិទ្ធិនៅកម្ពុជា
និយ័តករមូលបត្រកម្ពុជា (SERC) បានប្រកាសដាក់ឱ្យផ្លូវការសម្រាប់ការបើកផ្លូវដល់បណ្តាក្រុមហ៊ុនហូលឌីង ដែលជាប្រភេទក្រុមហ៊ុនកាន់កាប់ភាគហ៊ុនតាមបណ្តាក្រុមហ៊ុននានាទាំងក្នុងស្រុកនិងក្រៅប្រទេសអាចធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅផ្សារមូលបត្រកម្ពុជា (CSX) ចាប់ពីពេលនេះតទៅ។

យោងតាមសេចក្តីជូនដំណឹងរបស់ SER ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមករា ចាប់ពីការជូនដំណឹងនេះតទៅ បណ្តាក្រុមហ៊ុនហូលឌីងដែលមានបំណងចង់បោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅលើផ្សារមូលបត្រកម្ពុជា អាចធ្វើការចុះបញ្ជីបើកអាជីវកម្មរបស់ខ្លួននៅកម្ពុជាមុននឹងឈានទៅដល់ការអនុញ្ញាត្តឱ្យបោះផ្សាយ។
សេចក្ដីជូនដំណឹងដដែលបានឱ្យដឹងទៀតថា៖«និយ័តករមូលបត្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ជ្រាបថា SERC បានអនុម័តដាក់ឱ្យប្រើប្រាស់នូវប្រកាស ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុនហូលឌីង។ ដូចនេះ ក្រុមហ៊ុនហូលឌីងដែលមានបំណងធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ត្រូវអនុវត្តតាមប្រកាសស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុនហូលឌីង និងបទប្បញ្ញត្តិដែលមានជាធរមាន~។
ស៊ូ សុជាតិ អគ្គនាយក SERC ថ្លែងមកកាន់កម្ពុជាថ្មីថាក្រុមហ៊ុនហូលឌីងជាប្រភេទក្រុមហ៊ុនដែលមិនធ្វើប្រតិបត្តិការផ្ទាល់ គាត់ជាក្រុមហ៊ុនដែលកាន់កាប់ភាគហ៊ុននៅក្រុមហ៊ុនផ្សេងៗ។ ដោយលោកបានលើកជាឧទាហរណ៍ថា ក្រុមហ៊ុនេះកាន់កាប់ភាគហ៊ុនតាមបណ្តាក្រុមហ៊ុននានា ដូច្នេះខ្លួនក៏អាចធ្វើការបោះផ្សាយបានដែរទៅតាមបទបញ្ញត្តិថ្មី។
លោកថា៖«ការណ៍នេះក៏ជាឱកាសបើកច្រកផ្លូវមួយសម្រាប់ក្រុមហ៊ុនដែលនៅក្រៅប្រទេសក្នុងករណីដែលគាត់ចង់បោះផ្សាយ គាត់អាចមកបង្កើតក្រុមហ៊ុនហូលឌីងនៅកម្ពុជា ដូច្នេះគាត់អាចបោះផ្សាយនៅផ្សារមូលបត្រកម្ពុជាតែម្តង ប៉ុន្តែប្រតិបត្តិការក្រុមហ៊ុនអាចនៅក្រៅប្រទេសដែលកាន់កាប់ភាគហ៊ុនក្រុមហ៊ុននានា ហើយមកចុះបញ្ជីនៅកម្ពុជា ដែលនេះគឺជាចំនុចល្អមួយចំនួននៃការដំណើការបោះផ្សាយសម្រាប់ក្រុមហ៊ុនហូលឌីងនេះ។ វាគឺជាចំណុចសំខាន់ដែលយើងចេញបញ្ញិត្តបន្ថែម ដោយសារតែបញ្ញិត្តចាស់គឺពុំគ្របដណ្តប់ការបោះផ្សាយរបស់ក្រុមហ៊ុនហូលឌីងនេះឡើយ»។

ក្នុងឆ្នាំ ២០២៤កន្លងមកនេះ CSX បានស្វាគមន៍ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន ២ក្រុមហ៊ុន រួមមាន ក្រុមហ៊ុន តែល កូថេក និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ដែលជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ កាលពីឆ្នាំ២០១៦។
ចំពោះគណនីជួញដូរសរុបចំនួន ៥៨ ៣៩៤ ត្រូវបានបើកដំណើរការកាលពីឆ្នាំមុន ដែលក្នុងនោះមាន មានការកើនឡើងគណនីថ្មីចំនួន ១២ ៧៤៥ គណនី កើនឡើងជាង ២៦% បើធៀបនឹងចំនួនគណនីសរុបត្រឹមឆ្នាំ ២០២៣។
សម្រាប់តម្លៃជួញដូរជាមធ្យមក្នុងឆ្នាំ ២០២៤ មានជិត ១៣៤ ដុល្លារ ដែលមានការថយចុះប្រមាណ ៣៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ ខណៈទំហំជួញដូរប្រចាំថ្ងៃជាមធ្យមស្មើនឹង ១០១ ៨៤៣ ភាគហ៊ុន ដោយ ៩៣% ត្រូវបានជួញដូរដោយវិនិយោគិនក្នុងស្រុក។ ការដាក់បញ្ជាទិញលក់ជាមធ្យមប្រចាំថ្ងៃមានចំនួន ៣ ៦២៧ បញ្ជាក្នុងឆ្នាំ ២០២៤ កើនឡើង ២០% បើធៀបនឹងឆ្នាំ ២០២៣៕

-
សន្តិសុខសង្គម២៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង