ព័ត៌មានអន្ដរជាតិ
ត្រាំ បញ្ជាឱ្យបង្កើតមូលនិធិវិនិយោគរដ្ឋ ដែលអាចទិញ TikTok
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើអធិបញ្ជាមួយកាលពីថ្ងៃចន្ទដោយបញ្ជាឱ្យមានការបង្កើតមូលនិធិវិនិយោគរដ្ឋមួយនៅឆ្នាំក្រោយ ដោយអះអាងថា មូលនិធិនេះអាចទិញប្រតិបត្តិការបណ្ដាញសង្គម TikTok ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អធិបញ្ជាដដែល បញ្ជាឱ្យក្រសួងរតនាគារ និងក្រសួងពាណិជ្ជកម្មអាមេរិក ដាក់ផែនការសម្រាប់មូលនិធិនេះក្នុងរយៈពេល ៩០ ថ្ងៃ រួមទាំងអនុសាសន៍ស្តីពី «យន្តការផ្តល់មូលនិធិ យុទ្ធសាស្ត្រវិនិយោគ រចនាសម្ព័ន្ធមូលនិធិ និងគំរូអភិបាលកិច្ច»។
ជាធម្មតា មូលនិធិវិនិយោគរដ្ឋពឹងផ្អែកលើអតិរេកថវិការបស់ប្រទេស ដើម្បីធ្វើការវិនិយោគ ប៉ុន្តែសហរដ្ឋអាមេរិកបានប្រឈមមុខនឹងឱនភាពយូរឆ្នាំមកហើយ។ ការបង្កើតនេះ ក៏ទំនងជាត្រូវការការអនុម័តពីសភាផងដែរ។
ជុំវិញការណ៍នេះ លោក ត្រាំ បានប្រាប់ទៅអ្នកយកសារព័ត៌មានថា៖ «យើងនឹងបង្កើតទ្រព្យសម្បត្តិជាច្រើនសម្រាប់មូលនិធិ។ ហើយខ្ញុំគិតថា វាដល់ពេលហើយដែលប្រទេសនេះ មានមូលនិធិវិនិយោគរដ្ឋហើយ»។

យោងតាមរ៉យទ័រ ប្រសិនបើវាពិតជាត្រូវបានបង្កើតឡើងមែន នោះនឹងធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសមួយដែលមានមូលនិធិវិនិយោគរដ្ឋ ដូចប្រទេសនៅមជ្ឈិមបូព៌ា និងអាស៊ី ដែលប្រើលុយរបស់រដ្ឋដើម្បីវិនិយោគដោយផ្ទាល់។
ពីមុនមក លោក ត្រាំ បានធ្លាប់ស្នើឱ្យបង្កើតមូលនិធិវិនិយោគរបស់រដ្ឋាភិបាល ក្នុងគោលបំណងគាំទ្រគម្រោងធំៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការផលិត និងការស្រាវជ្រាវវេជ្ជសាស្រ្ត។ មកទល់ពេលនេះ មន្រ្តីរដ្ឋបាល ត្រាំ មិនទាន់បានពន្យល់ថាតើមូលនិធិដដែលនឹងទទួលបានថវិកាពីណានោះទេ ប៉ុន្តែលោក ត្រាំ ធ្លាប់លើកឡើងថាវានឹងបានមកពី «ពន្ធគយ និងប្រភពឆ្លាតវ័យផ្សេងៗទៀត»៕
ទន្ទឹមនឹងបញ្ជាថ្មីរបស់ខ្លួន លោក ត្រាំ ក៏បានស្នើផងដែរថា មូលនិធិវិនិយោគរដ្ឋដដែលប្រើដើម្បីទិញប្រតិបត្តិការ TikTok។ លោកនិយាយយ៉ាងដូច្នេះថា៖ «យើងនឹងធ្វើអ្វីមួយ ប្រហែលជាជាមួយ TikTok ឬក៏មិនមែន។ ប្រសិនបើយើងត្រូវគ្នាសម្រេចបានកិច្ចព្រមព្រៀង យើងនឹងធ្វើវា បើមិនដូច្នេះទេ យើងនឹងមិនធ្វើវាទេ។ យើងអាចនឹងប្រើមូលនិធិវិនិយោគរដ្ឋ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកទាមទារឱ្យក្រុមហ៊ុនមេចិន ByteDance លក់ប្រតិបត្តិការ TikTok នៅអាមេរិករបស់ខ្លួន ឬប្រឈមមុខនឹងការបិទ ក្រោមហេតុផលសន្តិសុខជាតិ។ យ៉ាងណាមិញ លោក ត្រាំ បានចេញបញ្ជាផ្អាកជាបណ្ដោះអាសន្ននូវការបិទនេះរយៈពេល ៧៥ ថ្ងៃ នៅថ្ងៃលោកស្បថចូលកាន់តំណែង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


