ព័ត៌មានជាតិ
ស្រាពាងជនជាតិភាគតិច ពង្រឹងគុណភាពសុវត្ថិភាព គ្រោងចុះបញ្ជីភូមិមួយផលិតផលមួយ
ស្រាពាងរបស់ជនជាតិដើមភាគតិចនៅខេត្តភាគឦសាន កំពុងត្រូវបានយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពសុវត្ថិភាព ខណៈអាជ្ញាធរខេត្តមណ្ឌលគិរីក៏គ្រោងចុះបញ្ជីទៅក្នុងផលិតផលភូមិមួយផលិតផលមួយ ដើម្បីថែរក្សាការពារថែមទៀត។

លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរីបានគូសបញ្ជាក់ថា ស្រាពាងត្រូវបានផលិតតពីមួយជំនាន់ទៅមួយជំនាន់ ក្លាយជាស្រាប្រពៃណីរបស់ជនជាតិដើមភាគតិចក្នុងខេត្តភូមិភាគឦសាន។ បច្ចុប្បន្នដោយសារការវិវឌ្ឍ ការផលិតកាន់តែល្អប្រសើរទៅតាមស្តង់ដារបច្ចេកទេស ដោយគិតគូរសុវត្ថិភាពនិងអនាម័យ ដើម្បីផ្ដល់ទំនុកចិត្តដល់អតិថិជន។
ដោយសារមើលឃើញពីគុណតម្លៃនៃស្រាប្រពៃណីមានប្រវត្តិយូរលង់នេះ បើតាមលោក ងិន សុវិមាន អាជ្ញាធរខេត្តមណ្ឌលគិរីក៏គ្រោងចុះបញ្ជីស្រាពាង ចូលទៅក្នុងបញ្ជីភូមិមួយផលិតផលមួយរបស់ខេត្តមណ្ឌលគិរី ដើម្បីថែរក្សាកេរ្តិ៍ឈ្មោះបន្តទៅមុខទៀត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


