ព័ត៌មានអន្ដរជាតិ
ចិនទំនងបង្កើនការនាំចូលស្បៀងពីអឺរ៉ុប អាមេរិកឡាទីន ជំនួសអាមេរិក
ពន្ធសងសឹកថ្មីរបស់ចិនលើទំនិញកសិកម្មរបស់អាមេរិក កំពុងតែផ្លាស់ប្ដូរទម្រង់នៃលំហូរពាណិជ្ជកម្មសកល ដែលជំរុញឱ្យប្រទេសនេះអាចងាកទៅបង្កើនការនាំចូលផលិតស្បៀងដូចជាសាច់ ទឹកដោះគោ និងធញ្ញជាតិ ពីបណ្ដាប្រទេសនៅអាមេរិកឡាទីន អឺរ៉ុប និងប៉ាស៊ីហ្វិក ដើម្បីជំនួសការផ្គត់ផ្គង់ពីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អ្នកវិភាគរំពឹងថា ការចេញទៅកាន់ចិនពីប្រេស៊ីល ដែលជាប្រទេសផ្គត់ផ្គង់សណ្តែកសៀងសំខាន់ អូស្ត្រាលីដែលជាប្រទេសនាំចេញស្រូវសាលីដ៏កំពូល និងអឺរ៉ុបដែលផ្គង់ផ្គង់សាច់ជ្រូកដ៏ធំ អាចនឹងកើនឡើងនៅពេលដែលសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិក កាន់តែក្តៅឡើងៗ។
គួរគូសបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធ ២០ ភាគរយ លើគ្រប់មុខទំនិញរបស់ចិន ក្រោយលោកឡើងកាន់អំណាច។ ចិនឆ្លើយតបវិញ ដោយកំណត់គោលដៅពន្ធដូចគ្នាលើផលិតផលកសិកម្ម និងស្បៀងអាហាររបស់អាមេរិក។

អ្នកវិភាគលើកឡើងថា វិធានការសងសឹងរបស់ចិន នឹងធ្វើឱ្យមានការផ្លាស់ប្ដូរទិសដៅពាណិជ្ជកម្ម។ លោក Pan Chenjun អ្នកវិភាគជាន់ខ្ពស់ផ្នែកប្រូតេអ៊ីនសត្វនៅធនាគារ Rabobank ក្នុងទីក្រុងហុងកុង បានថ្លែងថា៖ «ផលិតផលសំខាន់ៗដែលនឹងរងផលប៉ះពាល់គឺគ្រឿងក្នុងជ្រូង និងជើងមាន់។ សម្រាប់សាច់ជ្រូក ទាំងសាច់ដុំ និងគ្រឿងក្នុង ចិនអាចទទួលបានការផ្គត់ផ្គង់បន្ថែមទៀតពីប្រទេសប្រេស៊ីល អេស្ប៉ាញ ហូឡង់ និងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត»។
គួរគូសបញ្ជាក់ថា ចិនគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចេញកសិផលរបស់សហរដ្ឋអាមេរិក ដោយនាំចូលសរុបជាទឹកប្រាក់ប្រមាណ ២៩,២៥ ប៊ីលានដុល្លារ កាលពីឆ្នាំមុន ហើយការផ្លាស់ប្តូរលំហូរពាណិជ្ជកម្មនេះ អាចបង្កើតឱកាសសម្រាប់អ្នកនាំចេញគូប្រជែងរបស់អាមេរិកផ្សេងៗទៀត៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


