Connect with us

ព័ត៌មានជាតិ

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

បានផុស

នៅ

អាកាសយានដ្ឋាន​​អន្តរជាតិ​តេជោ​ដែល​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ១ ៥០០ លាន​ដុល្លារ មាន​ការ​សិក្សា​យ៉ាង​ច្បាស់លាស់​លើ​ការ​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក​នៅ​ក្នុង​ព្រលាន​ ដើម្បី​​ការពារ​ការ​ជន់​លិច​ដោយ​សារ​ការ​ប្រែប្រួល​អាកាសធាតុ។

លោក ខាន់ ឃីសាន សមាជិក​គណៈកម្មការ​ដឹកនាំ​គម្រោង និង​ប្រធាន​វិស្វករ​គម្រោង​អភិវឌ្ឍ​អាកាសយានដ្ឋាន​តេជោ​អន្តរជាតិ​បាន​ថ្លែង​ថា ការ​ងារ​បច្ចេកទេស​ពាក់ព័ន្ធ​អាកាសយានដ្ឋាន​តេជោ​អន្តរជាតិ គឺ​អ្នក​ឌីហ្សាញ​បាន​គិតគូរ​យ៉ាង​ហ្មត់​ចត់​លើ​ការ​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក។ ប្រព័ន្ធ​រំដោះ​ទឹក មាន​ការ​ការ​សាងសង់​ប្រព័ន្ធ​លូ​នៅ​ខាងក្នុង​ រួម​ទាំង​សង់​ទំនប់​ព័ទ្ធ​ជុំវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​ការ​សាងសង់​ទំនប់​ព័ទ្ធ​ជុំវិញ អាច​ការពារ​ទឹក​ហូរ​ពី​ក្រៅ​ចូល​ក្នុង​ព្រលាន ខណៈ​ក្នុង​ព្រលាន​បាន​សាងសង់​ស្ថានីយ​បូមទឹក​​ខ្នាត​ធំៗ​ចំនួន ២ ដែល​មាន​សមត្ថភាព​អាច​បូម​ទឹក​បញ្ចេញ​បាន​ប្រមាណ ២០ ម៉ឺន​ម៉ែត្រ​គីប​ក្នុង​មួយ​ម៉ោង ហើយ​ក៏​នឹង​មាន​ការ​សាងសង់​ស្ថានីយ​បន្ថែម​ទៀត​​ តាម​តម្រូវការ​ជាក់ស្តែង។ លោក ខាន់ ឃីសាន បន្ថែម។

ដោយសារ​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ ជា​គម្រោង​អភិវឌ្ឍ​រយៈពេល​វែង​ លោក ខាន់ ឃីសាន បាន​បញ្ជាក់ថា ក្រុម​អ្នក​ឌីហ្សាញ​បាន​គិតគូរសម្រាប់​ប្រតិបត្តិការ​ដល់ ១ ០០០ ឆ្នាំ ហើយ​គ្រប់​ផ្នែកត្រូវ​តែ​​​ដំណើរការ​ដោយរលូន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ វិនាទី មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម៧ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ៩ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ២០ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព៣១ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម