ព័ត៌មានជាតិ
សាលាបង្រៀនជួសជុលយន្តហោះដំបូងគេ នឹងលេចវត្តមាននៅកម្ពុជា
អ្នកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន Cambodia Airport Investment និងជាអភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុបបានបង្ហើបថា នាពេលខាងមុខនេះ សាលាហ្វឹកហ្វឺនបង្រៀនជួសជុលយន្តហោះដំបូងគេបំផុតនៅប្រទេសកម្ពុជា នឹងមានវត្តមានឡើងនៅក្រុងភ្នំពេញ។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុន អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានមានប្រសាសន៍ថា ការបើកសាលាបង្រៀនជួសជុលយន្តហោះ ក្រុមហ៊ុនទើបតែចុះ MOU រួច ដើម្បីផ្តើមដំណើរការសាលាបើកបរយន្តហោះដែលជាសាលាផ្នែកបច្ចេកទេសយន្តហោះដំបូងគេសម្រាប់កូនខ្មែរសិក្សា។
«នេះជាចំណុចសំខាន់ ដែលយើងទើបតែបានស៊ីញេចុះ MOU ជាមួយហ្វីលីពីន ដើម្បីហ្វឹកហាត់នៅក្នុងជំនាញជួសជុលយន្តហោះ ជាលើកដំបូងនៅកម្ពុជា ហើយការបើកនឹងធ្វើនៅសាកលវិទ្យាល័យខេមតិច ជ្រោយចង្វា»។
លោកបន្តថា៖ «បច្ចុប្បន្នក្រុមហ៊ុនកំពុងប្រឹក្សាដើម្បីចុះកុងត្រាលើកិច្ចការនេះ នៅពេលចុះ MOU រួចរាល់ នឹងមានប្រជុំពិភាក្សាលម្អិតបន្ថែមទៀត។ ហើយប្រសិនបើការងារនេះអាចសម្រេចបានចប់សព្វគ្រប់នោះ សាលាបង្រៀនជួសជុលយន្តហោះនឹងចាប់ផ្តើមបើកនៅសាកលវិទ្យាល័យខេមតិចជ្រោយចង្វាតែម្តង ដែលនេះជាលើកទី១ ហើយដែលកម្ពុជា មានសាលាបង្រៀនជួសជុលយន្តហោះបែបនេះ»។
បន្ថែមពីនេះ ពាក់ព័ន្ធអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងបើកដំណើរការនៅអំឡុងខែកក្កដានេះ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានគូសបញ្ជាក់ថា កម្លាំងពលកម្មដែលធ្លាប់បម្រើការការងារនៅប្រលានយន្តហោះចាស់ នឹងត្រូវផ្ទេរមកបម្រើការងារនៅប្រលានយន្តហោះថ្មីដោយស្វ័យប្រវត្តិ។
បើទោះជាបែបនេះក្តី ក្រុមហ៊ុននឹងពិនិត្យជាក់ស្ដែងបន្ថែមទៀតថាតើប្រលានបន្តហោះអន្តរជាតិតេជោ ត្រូវការកម្លាំងពលកម្មប៉ុន្មានបន្ថែមទៀត ដើម្បីអាចស្រូបយកកម្លាំងពលកម្មថ្មីបន្ថែម ជាពិសេសយកតែកម្មករពលករដែលមានជំនាញច្បាស់លាស់ត្រូវតែជាបុគ្គលិកជាជនជាតិខ្មែរ។

អាកាសចរណ៍ស៊ីវិលកម្ពុជា បានដាក់ចេញនូវទិសដៅដឹកអ្នកដំណើរតាមផ្លូវអាកាសឱ្យបានចំនួន ៧,៥ លាននាក់ និងទំនិញ ៨០ ពាន់តោន នៅក្នុងឆ្នាំ ២០២៥ ខណៈកាលពីឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលតាមផ្លូវអាកាសចំនួន ៦,២៤ លាននាក់ កើនឡើង ២២ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។
វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិចំនួន ៦,៧លាននាក់ កើនឡើង ២៣ ភាគរយ ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង១,៤% ធៀបនឹងឆ្នាំ២០១៩។ ដោយឡែកក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ទើបតែងើបវិញជាលំដាប់បានប្រមាណជាង ៦៨% តែប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០២៤ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


