Connect with us

ព័ត៌មានជាតិ

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ សាងសង់​យក​លេខ ៩ ជា​គោល ជា​លេខ​ហុងស៊ុយនាំ​ភាព​រីកចម្រើន

បានផុស

នៅ

បើ​តាម​មន្រ្តី​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​បាន​បង្ហើប​ថា ដំណើរការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ មាន​ការ​ការ​គិតគូរ​យកចិត្តទុកដាក់​យ៉ាង​ហ្មត់ចត់​ទាំង​ផ្នែក​បច្ចេកទេស សោភណភាព និង​បរិស្ថាន​ជុំវិញ។

ជាមួយ​គ្នា​នេះ ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ក៏​ផ្អែក​តាម​ជំនឿ​ ​ដែល​ស្ទើរ​តែ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​អគារ​ត្រូវ​បាន​សាងសង់​​ដោយ​យកខ្នាត​​លេខ ៩ ជា​គោល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ឧកញ៉ា ឆារស៍ ​វ៉ាន់ ​អភិបាលក្រុមហ៊ុន Cambodia Airport Investment និង​ជា​អភិបាល​ក្រុមហ៊ុន​កាណាឌីយ៉ា​គ្រុប​បាន​គូស​បញ្ជាក់​ក្នុង​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ ដែល​បាន​​ចុះ​ទៅ​​ទស្សនកិច្ច​ដំណើរការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ ដឹកនាំដោយ​ក្លិបអ្នកកាសែតកម្ពុជា​កាលពី​ចុង​សប្ដាហ៍​​ថា ដំណើរការ​សាង​សង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ មាន​ការ​គិតគូរ​យ៉ាង​ហ្មត់ចត់ដើម្បី​ឲ្យ​ការ​សាងសង់​មាន​ភាព​រលូន ទទួល​បាន​ទាំង​សោភណភាព​ និង​ស្របតាម​​ស្តងដា​អន្តរជាតិ។

ជាមួយ​គ្នា​នេះ លោក​ក៏លើក​ឡើង​ពី​ជំនឿ​ក្នុងការ​សាងសង់​អាកាសយានដ្ឋាន​តេជោ​អន្តរជាតិ ដែល​គ្រោង​បញ្ចប់​និង​ដាក់​ឲ្យ​ដំណើរការ​នៅ​អំឡុង​ខែ​កក្កដា​ខាង​មុខ​នេះ។

លោក​បាន​លើក​បញ្ជាក់ពី​​ការ​យក​លេខ ៩ សម្រាប់​ការ​អភិវឌ្ឍ​សំណង់​​អាកាសយានដ្ឋាន​អន្តរជាតិ​​តម្លៃ​ប្រមាណ ១៥០០ លានដុល្លារនេះ​។

លោក​ថា លេខ ៩ ​ជា​លេខ​ខ្ពស់​បំផុត និង​ជា​លេខ​ហុងស៊ុយ​ល្អ​សម្រាប់​ជំនឿ​ជនជាតិ​ខ្មែរ។ ស្ទើរតែ​គ្រប់​ផ្នែក​នៃ​សំណង់​អគារ​ក្នុង​អាកាសយានដ្ឋាន មិន​ថា​ផ្នែក​ដំបូល សសរ​ធ្នឹម​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត​គឺអនុវត្ត​​រូបមន្ត​​ការ​សាងសង់​យក​លេខ ៩ ជា​គោល​ចម្បង។

តាម​ជំនឿ​ជនជាតិ​ខ្មែរ លេខ ៩ ជា​លេខហុងស៊ុយ​ល្អ​។ ក្រៅ​តែជា​​លេខ​សំណាង​ ក៏​ជា​លេខ​​នាំ​ភាពថ្កុំថ្កើង​​​រីកចម្រើន​អស្ចារ្យ​​​។ នេះបើតាម​អ្នក​ឧកញ៉ា ឆារស៍ ​វ៉ាន់។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៤ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម