ព័ត៌មានជាតិ
ក្រោយដាក់ឲ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ បើកឱ្យពលរដ្ឋចូលទស្សនាឬទេ?
ក្រោយបើកសម្ពោធដាក់ឱ្យដំណើរការក្នុងដំណាក់កាលទីមួយនាពេលឆាប់ៗខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកឱ្យប្រជាជនដែលត្រូវជាសាច់ញាតិរបស់អ្នកដំណើរអាចចេញចូលដល់ខាងក្នុងដល់កន្លែង check in មិនមានការហាមហាត់ឃាត់ដូចនៅអាកាសយានដ្ឋានភ្នំពេញនោះទេ។

បើការឱ្យដឹងពីអ្នកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន Cambodia Airport Investment និងជាអភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុប បានមានប្រសាសន៍ថា ក្រោយបើកដំណើរការឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រៅតែពីភ្ញៀវទេសចរដែលជាអ្នកដំណើរ ប្រជាជនកម្ពុជាដែលជូនអ្នកដំណើរមកប្រលានយន្តហោះថ្មីនេះ អាចជូនអ្នកដំណើរដែលជាបងប្អូន សាច់ញាតិរបស់ខ្លួនចូលទៅដល់ក្នុងបាន មិនមានការហាមឃាត់ដូចនៅអាកាសយានដ្ឋានភ្នំពេញនោះទេ។
អ្នកឧកញ៉ាបានពន្យល់ថា «ពេលចូលមកក្នុងអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ គឺមានម្លប់ត្រជាក់ទាំងអស់ ហើយប្រជាជនកម្ពុជាដែលជូនអ្នកដំណើរមកក៏អាចចូលទៅដល់កន្លែង Check in ខាងក្នុងបាន។ លើសពីនេះទៀត ក៏អាចចូលទៅដល់ក្នុងកន្លែង Counter ខាងក្នុងអាចមើលឃើញភ្ញៀវទេសចរដែលធ្វើដំណើរចុះពីយន្តហោះផ្ទាល់ផងដែរ»។

«ដោយឡែកនៅខាងក្រៅបរិវេណប្រលានយន្តហោះ ប្រជាពលជនកម្ពុជាក៏អាចចូលទស្សនាដោយសេរីបាន មិនមានការហាមឃាត់នោះទេ»។ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បន្ថែមបែបនេះ។
ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានបង្ហើបឱ្យដឹងផងដែរពាក់ព័ន្ធទៅនឹងចំណតចតរថយន្ត គឺខាងប្រលានយន្តហោះ បានម៉ៅការឱ្យក្រុមហ៊ុនទទួលបន្ទុកមើលការខុសត្រូវរឿងចំណតឡាននេះ ហើយពាក់ព័ន្ធតម្លៃលើចំណតរថយន្ត នៅមិនទាន់អាចបញ្ជាក់បាននោះទេ។
គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងបើកឲ្យដំណើរការនៅអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ អាកាសយានដ្ឋានដ៏ធំលំដាប់ 4F នេះ មានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ១៥ លាននាក់ក្នុងមួយឆ្នាំនៅដំណាក់កាលទីមួយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


