ព័ត៌មានជាតិ
កម្ពុជានឹងដាក់ឱ្យដំណើរការនូវសេវាអាទិភាពតាមប្រព័ន្ធអេឡិចត្រូនិក រហូតដល់ ៨០% ត្រឹមឆ្នាំ២០២៨
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ទិសដៅក្នុងការដាក់ឱ្យដំណើការនូវសេវាអាទិភាពនានាតាមប្រព័ន្ធអេឡិចត្រូនិកឱ្យបានដល់៨០%ត្រឹមដំណាច់ឆ្នាំ២០២៨ ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច ប្រសិទ្ធភាពការងារ និងកាត់បន្ថយភាពស្មុគស្មាញដល់វិស័យឯកជន។

ផែនការនៃការកំណត់ទិសដៅនេះត្រូវលើកឡើងដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, និង ជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥-២០២៨» កាលពីចុងខែមេសា។
លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា ការរៀបចំ «យុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥-២០២៨» នេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការបន្តគាំទ្រ, ការជំរុញ និង ការអភិវឌ្ឍ វិស័យឯកជននៅកម្ពុជា តាមរយៈការបង្កើត ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច» មួយដ៏រឹងមាំ ដែលបំពេញគ្នាទៅវិញទៅមក និង មានលក្ខណៈរស់រវើក សម្រាប់ការផ្តល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច សំដៅគាំទ្រ ដល់ការបង្កើតបរិយាកាសអំណោយផល ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។

«យុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥-២០២៨» បានកំណត់គោលដៅ «ដាក់ឲ្យដំណើរការតាមប្រព័ន្ធអេឡិចត្រូនិកនូវសេវាអាទិភាព រហូតដល់ ៨០%, ជាប្រភេទសេវា ដែលមានតម្រូវការខ្ពស់ និង មិនមាននីតិវិធីស្នើសុំស្មុគស្មាញ,នៅត្រឹមដំណាច់ឆ្នាំ ២០២៨» ។ នេះបើយោងតាមលោកអូន ព័ន្ធមុនីរ័ត្ន។
លោកបានថ្លែងបញ្ចាក់ថា ដើម្បីសម្រេចបានគោលដៅ ប្រកបដោយ មហិច្ឆតានេះ, គ្រប់តួអង្គពាក់ព័ន្ធទាំងអស់, រួមបញ្ចូលនូវក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលជាអ្នកផ្តល់សេវា ក៏ដូចជា វិស័យឯកជន ដែលជាអ្នកទទួលសេវា, ចាំបាច់ត្រូវចូលរួម ប្រកបដោយភាពសកម្ម និង បុរេសកម្ម ព្រមទាំងស្មារតីទទួលខុសត្រូវខ្ពស់ ជាមួយឆន្ទៈ នយោបាយមុតស្រួច ឥតរាថយ ។
លោកថា៖« ក្រសួង-ស្ថាប័ន ដែលគ្រប់គ្រងទិន្នន័យគោល ត្រូវរៀបចំ និង ធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យគោល ព្រមទាំង ចែករំលែកទិន្នន័យគោលទាំងនោះ ក្នុង «ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច» តាមរយៈថ្នាល CamDX ដើម្បី កាត់បន្ថយការបញ្ចូលទិន្នន័យដដែលៗ, កាត់បន្ថយការភ្ជាប់ឯកសារតម្រូវដែលមិនសូវចាំបាច់ និង បង្កើនគុណភាពនៃទិន្នន័យ តាមរយៈការផ្ទៀងផ្ទាត់ទិន្នន័យ »។

បើយោងតាមលោក អូន ព័ន្ធមុនីរ័ត្ន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និង ធនាគារជាតិនៃកម្ពុជា ដែលកំពុងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល មានជាអាទិ៍៖ ថ្នាល CamDigiKey, CamDX, Bakong, និង Verify.gov.kh, ត្រូវបន្តពង្រឹង និង ធ្វើទំនើបកម្មផ្ទាលឌីជីថលទាំងនេះជាប្រចាំ ដើម្បីគាំទ្រដល់ ការតភ្ជាប់ និង អន្តរប្រតិបត្តិការនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សំដៅធានា សុវត្ថិភាព និង ប្រសិទ្ធភាព នៃ «ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច», ហើយក្រសួង-ស្ថាប័ន ត្រូវចូលរួមប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល ទាំងនេះ ជាមូលដ្ឋានក្នុងការរៀបចំសេវាអេឡិចត្រូនិករបស់ខ្លួន ។
លោកក៏បានស្នើរដល់ ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ត្រូវពង្រឹង និង ពង្រីកមុខងាររបស់ថ្នាល business.gov.kh ដើម្បីសម្រួលដល់ធុរជន ក្នុង ការស្វែងរកព័ត៌មាន ពាក់ព័ន្ធនឹងសេវាសម្រាប់ធុរកិច្ច និង ផ្តល់ប្រឹក្សាដល់ធុរជន ដើម្បីងាយទទួលបានអនុលោមភាព លើសកម្មភាពអាជីវកម្មរបស់ខ្លួន ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


