សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ៤ នាក់ ក្រោយឆក់កាបូបនារីបរទេសម្នាក់ នៅខណ្ឌបឹងកេងកង
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆក់ចំនួន ៤ នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបពីនារីជនបរទេសម្នាក់ នៅខណ្ឌបឹងកេងកង កាលពីវេលាម៉ោង ០៨ និង ៤០ នាទី ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ ថ្មីៗ នេះ នៅចំណុចមុខអាផាតមិនផាមហោស៍ ផ្លូវ ៦៣ ភូមិ ៨ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន ០៤ នាក់ រួមមាន ៖ ទី១.ឈ្មោះ ផុន សិលា ភេទប្រុស អាយុ ២៧ ឆ្នាំ , ទី២.ឈ្មោះ វ័ន្ត ឌីណា ភេទប្រុស អាយុ ១៧ ឆ្នាំ , ទី៣.ឈ្មោះ ពង្ស ផែន ភេទប្រុស អាយុ ២០ ឆ្នាំ , ទី៤.ឈ្មោះ រុំ ម៉ៃ ភេទប្រុស អាយុ ១៨ ឆ្នាំ ឃាត់បានត្រង់ចំណុចសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ០៨ និង ៤០ នាទី មានជនសង្ស័យចំនួន ០៣ នាក់ ភេទប្រុស ជិះម៉ូតូ ០១ គ្រឿង ម៉ាក Honda Scoopy ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1LJ-0371 បានធ្វើសកម្មភាពឆក់កាបូបបានសម្រេចពីជនរងគ្រោះ ក្នុងកាបូបនោះមាន លិខិតឆ្លងដែន ០១ ក្បាល , ទូរស័ព្ទ ០១ គ្រឿង ម៉ាក IPHONE 15 PRO ពណ៌ស , លុយខ្មែរចំនួនប្រហែល ៣០ ម៉ឺនរៀល , លុយដុល្លារចំនួនប្រហែល ៨០ ដុល្លារអាមេរិក និងកាតធនាគារ Darsk Bank មួយចំនួន ០១ សន្លឹក។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងខណ្ឌច្បារអំពៅ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួន លុះនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ២១ និង ៤០ នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤ នាក់ តែម្ដង។
ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពដូចគ្នាថា កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ ពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូស្កុបពីពណ៌ខ្មៅឆក់កាបូបនារីរងគ្រោះជនជាតិបរទេសពិតប្រាកដមែន ប៉ុន្តែវត្ថុតាងបានយកទៅបោះចោលអស់ហើយ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កសាងសំណុំរឿងតាមនីតិវិធីបន្ត៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


