Connect with us

កីឡា

ឈិន​ ឈឿន​ សង្ឃឹម​ ៧០%​ លើ​ព្រះខ័នរាជស្វាយរៀង​ ឈ្នះ​ពាន​ AFC Challenge League

បានផុស

នៅ

អតីត​កីឡាករ​ជម្រើស​ជាតិ​ ឈិន​ ឈឿន​ ដាក់​ក្ដី​សង្ឃឹម​លើ​ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​ រហូត​ ៧០% ថា​នឹង​ឈ្នះ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ AFC Challenge League នៅ​ថ្ងៃទី១០​ ខែ​ឧសភា​ ឆ្នាំ​២០២៥​ នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាល់ទាត់​ព្រះខ័នរាជស្វាយរៀង

ឈិន​ ឈឿន​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ពិត​ជា​ជឿជាក់​លើ​ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​នៅ​ក្នុង​ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​មួយ​ក្រុម​ភ្ញៀវ​ FK Arkadag ។​ រូប​គេ​ដាក់​ក្ដី​សង្ឃឹម​រហូត​ដល់​ទៅ​ ៧០%​ ឯណោះ​ដោយ​មើល​ឃើញ​ពី​សមត្ថភាព​កីឡាករ​ស្វាយរៀង​ល្អ​ពេក។​

លោក​ ឈិន ឈឿន​

អតីត​កីឡាករ​ជម្រើស​ជាតិ​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្រុម​ព្រះខ័នរាជស្វាយរៀង​ មិន​ថា​កីឡាករ​បរទេស​ ឬ​កីឡាករ​ខ្មែរ​នោះ​ទេ​គឺ​លេង​បាន​ល្អ​មែនទែន​ លេងដោយ​យល់​ចិត្ត​គ្នា​ និង​ម្នាក់ៗ​សុទ្ធតែ​មាន​សមត្ថភាព​ខ្លាំង​ផ្ទាល់​ខ្លួន។​ រួម​ទាំង​ទឹកចិត្ត​កំពុង​ពុះកញ្ជ្រោល​ចង់​ឈ្នះ​ពាន​ទៀត​នោះ​ធ្វើ​ឲ្យ​កីឡាករ​រឹតតែ​មាន​ទឹកចិត្ត​កាន់​តែ​ខ្លាំង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ AFC នេះ។​

ក្រុម FK Arkadag​

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​ របស់​កម្ពុជា​នឹង​ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​ពាន​រង្វាន់​ AFC Challenge League ជា​មួយ​ក្រុម​មក​ពី​ តួកមេនីស្ថាន​ FK Arkadag​ នៅ​ថ្ងៃ​ទី១០​ ខែ​ឧសភា​ ឆ្នាំ​២០២៥​ នេះ​នៅ​​ពហុ​កីឡដ្ឋាន​មរតកតេជោ។​ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​ ៧យប់តទៅ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម