ព័ត៌មានអន្ដរជាតិ
ម៉ិកស៊ិក ច្រានចោលសំណើរបស់ ត្រាំ ដែលចង់ដាក់ពង្រាយកងទ័ពអាមេរិកលើទឹកដីខ្លួន
លោកស្រី Claudia Sheinbaum បានបដិសេធយ៉ាងដាច់អហង្ការនូវសំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដាក់ពង្រាយទាហានអាមេរិកចូលទៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera ប្រធានាធិបតីម៉ិកស៊ិក កាលពីថ្ងៃទី៣ឧសភាបាននិយាយថា លោក ត្រាំ បានសួរលោកស្រីក្នុងអំឡុងពេលហៅទូរសព្ទ អំពីរបៀបដែលគាត់អាចជួយប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងបានស្នើឲ្យមានការដាក់ពង្រាយទាហានអាមេរិក។
លោកស្រី Sheibaum បានបន្ថែមថា លោកស្រីបានបដិសេធដោយប្រាប់លោក ត្រាំ ថា៖ «យើងនឹងមិនទទួលយកវត្តមានរបស់កងទ័ពសហរដ្ឋអាមេរិកនៅក្នុងទឹកដីរបស់យើងទេ។ ខ្ញុំបានប្រាប់គាត់ថា “ទេ” ប្រធានាធិបតី ត្រាំ ទឹកដីរបស់យើងគឺមិនអាចរំលោភបានទេ អធិបតេយ្យភាពរបស់យើងគឺមិនអាចរំលោភបានឡើយ អធិបតេយ្យភាពរបស់យើងគឺមិនមែនសម្រាប់លក់ដូរទេ»។
ការអត្ថាធិប្បាយរបស់មេដឹកនាំម៉ិកស៊ិក បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកាសែត Wall Street Journal បានរាយការណ៍ថា លោក ត្រាំ កំពុងដាក់សម្ពាធលើប្រទេសម៉ិកស៊ិកឲ្យអនុញ្ញាត «ការចូលរួមរបស់យោធាអាមេរិកកាន់តែស៊ីជម្រៅ» ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។
កាសែត Wall Street Journal បានផ្សាយថា «ភាពតានតឹងបានកើនឡើង» ក្នុងអំឡុងពេលការហៅទូរសព្ទកាលពីថ្ងៃទី១៦ខែមេសា រវាងមេដឹកនាំទាំងពីរ ខណៈដែលលោក ត្រាំ «បានជំរុញឲ្យកងកម្លាំងប្រដាប់អាវុធអាមេរិកដើរតួនាំមុខគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋជនគ្រឿងញៀនម៉ិកស៊ិកដែលផលិត និងរត់ពន្ធសារធាតុ fentanyl ទៅកាន់សហរដ្ឋអាមេរិក»។
សូមបញ្ជាក់ថា ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក លោក ត្រាំ បានវាយប្រហារម្តងហើយម្តងទៀតទៅលើម៉ិកស៊ិក និងកាណាដា ជុំវិញការជួញដូរគ្រឿងញៀន។ លោកបានចោទប្រទេសទាំងពីរថាបានអនុញ្ញាតឲ្យមានថ្នាំញៀនខុសច្បាប់ ជាពិសេសបំផុតគឺសារធាតុ Fentanyl ហូរចូលតាមព្រំដែនរបស់ពួកគេចូលទៅក្នុងទឹកដីអាមេរិក៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


