ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ ទម្លាយរឿងរ៉ាវហួសចិត្ត ក្នុងវិស័យក្បាច់គុនបុរាណខ្មែរ”ល្បុក្កតោ”
កញ្ញា ពេជ្រ ចរណៃ ដែលទស្សនិកជនខ្មែរជាច្រើនបានស្គាល់តាមរយ:ការសម្តែងភាពយន្ត និងសកម្មភាពបង្ហាត់បង្ហាញផ្សព្វផ្សាយវិស័យក្បាច់គុនបុរាណខ្មែរ”ល្បុក្កតោ” បានចេញមកទម្លាយនូវរឿងរ៉ាវដ៏ហួសចិត្តមួយចំនួន នៅក្នុងវិស័យមួយនេះ។

ជាការពិត ជាឆន្ទ:តារាស្រីរូបស្រស់ ពេជ្រ ចរណៃ កាលពីកន្លងទៅនាងធ្លាប់បានអះអាងពីគោលជំហររបស់ខ្លួនថា នាងនឹងបន្តការហាត់រៀនក្នុងការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ”ល្បុក្កតោ” រហូតដល់ដង្ហើមចុងក្រោយ។ ទោះបីយ៉ាងនេះ ចរណៃ ស្រាប់តែបង្ហាញការអន់ចិត្តទៅលើបុគ្គលខ្លះដែលឆ្លៀតឱកាសកេញចំណេញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
កញ្ញា ពេជ្រ ចរណៃ បានរៀបរាប់ថា បច្ចុប្បន្នខ្លួនឃើញបញ្ហានៃចម្រូងចម្រាស់មួយចំនួននៅក្នុងវិស័យសិល្ប:បុរាណខ្មែរបានកើតមានជាបន្តបន្ទាប់ ខណ:ខ្មែរមួយចំនួនហាក់មិនសូវឱ្យតម្លៃ ពិសេសគ្មានឆន្ទ:ក្នុងរួមរួមគ្នាជាធ្លុងតែមួយហើយម្យ៉ាងទៀតគឺការធ្លាក់អស់នូវសីលធម៌ចេះគោរពស្រលាញ់គ្នាផងដែរ។
កញ្ញា ពេជ្រ ចរណៃ បាននិយាយបន្តថា តួរយ៉ាងដូចជារឿងដែលនាងបានជួបផ្ទាល់ខ្លួនឯងគឺបន្ទាប់ពីគេហៅសិល្បករបុរាណ(គុនល្បុក្កតោ)ទៅសម្តែងមិនបា លុយហើយៗថែមទាំងគេនិយាយលាបពណ៌ថានា ងតួរស៊ីថ្លៃខ្លាំងនិងសម្តីឈ្លើយកោងកាចខ្លាំងណាស់ ។នេះជារឿងមួយដែលធ្វើឲ្យនាងមានការអាក់អន់ចិត្តចំពោះបុគ្គលមួយចំនួននោះ។
ចរណៃ និយាយទៀតថា ក្នុងនោះក៏មានអ្នកដែលនៅ ក្នុងវិស័យគុនល្បុក្កតោដូចគ្នាឆ្លៀតឱកាសនិយាយអា ក្រក់ពីនាងដើម្បីដណ្តើមទីផ្សាកេញចំណេញផលប្រ យោជន៍ផ្ទាល់ខ្លួនដោយមិនគិតពីផលប៉ះពាល់ដល់អ្នកសិល្ប:បុរាណដើរលើផ្នែកនេះដូចគ្នាឡើយ។ នាងថា ថ្ងៃនេះនាងមិននិយាយឈ្មោះចំទេដូច្នេះស្នើរឲ្យប ងប្អូនគួរយកទៅគិតនិងពិចារណាឡើងវិញដើម្បីឲ្យវិ ស័យផ្នែកក្បាច់គុនបុរាណខ្មែរយើងរីកចម្រើន និងចូលរួមថែរក្សាការពារជាធ្លុងតែមួយថែមទៀត។
សូមជម្រាបថា តារាស្រីកញ្ញា ពេជ្រ ចរណៃនាពេលបច្ចុប្បន្នត្រូវបានគេមើលឃើញថា ក្រៅពីកាលេចមុនៅលើវិស័យភាពយន្តខ្មែរនាង ក៏ជាតារាស្រីខ្មែរមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងកាលើកស្ទួយវិស័យគុនល្បុក្កតោនខ្មែរទៅកាន់ពិភពលោកផងដែរ៕ ចាន់រ៉ា
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


