ព័ត៌មានអន្ដរជាតិ
អ្នករងគ្រោះនៅអគាររលំនៅបាងកកកើន៦នាក់ទៀត ដល់១០៩នាក់
ចំនួនអ្នករងគ្រោះដោយសារការរញ្ជួយដីដួលរលំអគារការិយាល័យសវនកម្មរដ្ឋនៅខណ្ឌ Chatuchak ទីក្រុងបាងកកកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានកើនចំនួន៦នាក់ទៀត បន្ថែមពីលើចំនួនដែលធ្លាប់ប្រកាសកាលពីមុនត្រឹម១០៣នាក់ បន្ទាប់ពីមានសាច់ញាតិរបស់ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងរាយការណ៍។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ naewna ជនរងគ្រោះសរុបទាំងអស់អាជ្ញាធរបានទទួលការដាក់ពាក្យប្តឹងមានចំនួន១០៩នាក់ ក្នុងនោះសាកសពដែលនៅបាត់ខ្លួនចំនួន១៤នាក់ទៀត ដែលក្រុមការងារជួយសង្គ្រោះបាននិងកំពុងបន្តស្វែងរកឱ្យបានឆាប់ជាបន្ទាន់។
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យបណ្ឌិត Thawida Kamolwet អភិបាលរងក្រុងបាងកក រួមជាមួយលោក Suriyachai Rawiwan ប្រធានការិយាល័យបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយទីក្រុងបាងកក និងលោកវរសេនីយ៍ឯក Wanphen Duangpan នាយការិយាល័យកោសល្យវិច្ច័យនៃស្នងការដ្ឋានក្រុងបាងកកបានរួមគ្នាធ្វើសន្និសីទសារព័ត៌មានដើម្បីកែតម្រូវចំនួនអ្នករងគ្រោះដោយសារការរញ្ជួយដីដួលរលំអគារការិយាល័យសវនកម្មរដ្ឋនៅខណ្ឌ Chatuchak ទីក្រុងបាងកកកាលពីថ្ងៃទី២៨ ខែមីនា។
អភិបាលរងក្រុងបាងកក លោកសាស្ត្រាចារ្យបណ្ឌិត Thawida Kamolwet បាននិយាយថា ខណៈដែលសាច់ញាតិអ្នករងគ្រោះបានមករាយការណ៍អំពីអ្នកបាត់ខ្លួននៅប៉ុស្តិ៍នគរបាលបាងសឺ (Bang Sue) ខណ្ឌ Chatuchak ទីក្រុងបាងកក ដែលពីមុនមានតួលេខអ្នករងគ្រោះសរុបចំនួន១០៣នាក់ ប៉ុន្តែថ្មីៗនេះមានសាច់ញាតិអ្នកបាត់ខ្លួនបានមករាយការណ៍ចំនួន៦នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នករងគ្រោះនិងចំនួនអ្នកបាត់ខ្លួនបានកើនឡើងរហូតដល់១០៩នាក់។

សារព័ត៌មានថៃ naewna បានរាយការណ៍ដោយដកស្រង់ការប្រកាសរបស់មជ្ឈមណ្ឌលបញ្ជាការគ្រប់គ្រងការជួយសង្គ្រោះដែលបានស្នើសុំធ្វើការកែតម្រូវចំនួនតួលេខអ្នករងគ្រោះគិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ថា ចំនួនជនរងគ្រោះបានកើនឡើងដល់១០៩នាក់ ពីចំនួនដើម១០៣នាក់ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន៨៦នាក់ អ្នករងរបួសចំនួន៩នាក់ និងបាត់ខ្លួនចំនួន១៤នាក់ពីចំនួនដើម៨នាក់ក្រុមការងារជួយសង្គ្រោះបាននិងកំពុងបន្តស្វែងរកឱ្យបានឆាប់ជាបន្ទាន់។ ចំណែកការកំណត់អត្តសញ្ញាណសាកសពតាមរយៈការពិនិត្យ DNA ត្រូវបានប្រមូលភស្តុតាងពីសាច់ញាតិអ្នករងគ្រោះផ្ទាល់ចំនួន១០០នាក់ហើយ ដើម្បីផ្ទៀតផ្ទាត់ជាមួយសាកសព៕
ដោយ ភ្នាក់ងារ

ចំនួនជនរងគ្រោះក្នុងអគាររលំបាក់នៅបាងកក។
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


