សន្តិសុខសង្គម
បញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅតែជាគោលដៅសំខាន់នៅលើផ្លូវថ្មើរជើង ខណៈកំណើនពលរដ្ឋកាន់តែច្រើន
បញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅតែជាគោលដៅសំខាន់ដែលត្រូវបានយកចិត្តដាក់នៅផ្លូវថ្មើរជើង «Walk Street » ស្របពេលដែលប្រជាពលរដ្ឋមានការកើនឡើងជាប្រចាំទៅលេងកម្សាន្តនៅផ្លូវថ្មើរជើង ដោយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈត្រូវបានយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរដែនដី ពីកងកម្លាំងគ្រប់ជំនាញដែលធានាត្រូវបានពង្រឹង និងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋរៀងរាល់ថ្ងៃចុងសប្តាហ៍។

នៅផ្លូវថ្មើរជើង Walk Street នារាត្រីថ្ងៃអាទិត្យទី០៤ ខែឧសភា ឆ្នាំ២០២៥ ប្រជាពលរដ្ឋមកគាំទ្រច្រើនដើរលេងសប្បាយក្រោមម្លប់នៃសន្តិភាព។

គួររំលឹកថា ក្នុងកិច្ចប្រជុំដកពិសោធន៍ការអនុវត្តវឌ្ឍនភាពនៅផ្លូវថ្មើរជើងនារសៀលថ្ងៃ ទី៣០មេសា ឆ្នាំ២០២៥ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានគូសបញ្ជាក់ថា មកដល់ពេលនេះផ្លូវថ្មើរជើងមានអាយុ១២សប្តាហ៍ ស្មើនឹងរយៈពេល៣ខែមកហើយដែលទទួលបានប្រជាប្រិយ៍ភាពយ៉ាងខ្លាំងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ រហូតទទួលបានការកោតសរសើរពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាញឹកញ៉ាប់ដែលបង្ហាញពីការខិតខំប្រឹងប្រែងអនុវត្តផ្ទាល់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសរាជធានីភ្នំពេញបានជាប់ចំណាក់ថ្នាក់លេខ២ លើពិភពលោកឈ្មោះថា ជា«ទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី »ដែលបានផ្សាយដោយ Visa 2FLY ដកស្រង់ពី SEA Infographics ក្នុងចំណោមរាជធានី និងទីក្រុងនៃបណ្តាប្រទេសជុំវិញពិភពលោកចំនួន១៤។

លោក ហួត ហៃ បានបន្តទៀតថា នៅចំណុចផ្លូវថ្មើរជើងនៅសល់ចំណុចខ្វះខាតខ្លះត្រូវកែលំអរបន្ថែមមានដូចជា ហាមលេងលោតអន្ទាក់នៅកណ្តាលផ្លូវថ្មើរជើងដើម្បីទុកលទ្ធភាពឱ្យប្រជាពលរដ្ឋដើរដោយថ្មើរជើងឱ្យទូលាយ។

ពាក់ពន្ធ័នឹងបន្ទប់ទឹកនៅផ្លូវថ្មើរជើងលោកអភិបាលរងបន្តថា បន្ទប់ទឹកត្រូវតែស្អាតជានិច្ចកុំចាំតែអង្គុយយកតែលុយនៅពេលដែលចំនួនប្រជាពលរដ្ឋចេះតែកើនឡើងពេលត្រូវការបន្ទប់ទឹកសុទ្ធតែតម្រង់ជួរ និងមានក្លិនអាក្រក់។ ចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅផ្នែកខាងក្រៅផ្លូវថ្មើរជើង គឺប្រគល់អោយកងកម្លាំងជំនាញអ្នកទទួលខុសត្រូវ។ ចំណែកនៅខាងក្នុង គឺប្រគល់ជូនសណ្តាប់ធ្នាប់ខណ្ឌដូនពេញទទួលខុសត្រូវ។ យើងទាំងអស់គ្នាខិតខំរក្សាតំណែងលេខ២នេះ និងឈានទៅដណ្តើមយកលេខ១បន្តទៀត ម៉្យាងទៀតកុំទុកឱ្យរឿងកំប៉េកកំប៉ុកដូចជាចោរកម្មនៅលើដងផ្លូវថ្មើរជើងដែលបណ្តាលឱ្យខូចប្រយោជន៍ធំ និងប៉ះពាល់ក្រេឌិតដែលយើងខិតខំធ្វើ ទទួលបានជោគជ័យរហូតមកដល់ពេលនេះ៕
អត្ថបទ៖ ស្រីរ័ត្ន







-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


