សន្តិសុខសង្គម
អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ករណីសមត្ថកិច្ច រឹបអូសឈើជន្លង់ម្រេចក្នុងខេត្តមណ្ឌលគិរី ជាឈើដែលបានដឹកចេញពីក្នុងតំបន់ការពារធម្មជាតិ
បន្ទាប់ពីមានការចុះផ្សាយពីករណីសមត្ថកិច្ចចម្រុះចុះដកហូតជន្លង់ម្រេចរបស់អ្នកដាំម្រេចនៅក្នុងខេត្តមណ្ឌលគិរី អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា បានបំភ្លឺថា សមត្ថកិច្ចរឹបអូសឈើជន្លង់ម្រេច នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាឈើប្រភេទលេខ១ (ផ្ចឹក) ដែលបានដឹកចេញពីព្រៃ នៃដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ចំពោះករណីនេះ សមត្ថកិច្ចចម្រុះ ក្នុងនោះមានមន្រ្តីអនុវត្តច្បាប់ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសដឹកជញ្ជូន ប្រមូលធ្វើសន្និធិ ឬប្រមូលសន្និធិ ផល និងអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តផ្ទុយពីក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា៨៥០ ដែលបានកំណត់ ត្រូវផ្តន្ទាទោសអ្នកប្រព្រឹត្តដាក់ពន្ធធានាគាពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ដល់៥០០លានរៀល។

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា សមត្ថកិច្ចក្រសួងបរិស្ថាន បានសហការជាមួយគណៈបញ្ជាការកងឯកភាពខេត្តមណ្ឌលគីរី ស្រាវជ្រាវយ៉ាងដិតដល់ ចំពោះបទល្មើសធនធានធម្មជាតិ និងបានធ្វើការបដិសេធចំពោះការលើកឡើង របស់បណ្តាញផ្សព្វផ្សាយមួយចំនួន ដែលស្រង់សម្ដីពីបុគ្គលឈ្មោះ សឿន នឿន ក្នុងភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី តែម្ខាង មិនបានឆ្លុះបញ្ជាំងពីការពិតជាក់ស្តែង ហើយបានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ចំពោះសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី ដែលខិតខំបំពេញតួនាទី និងភារកិច្ចដោយការទទួលខុសត្រូវ អនុវត្តវិធានការច្បាប់ នាពេលកន្លងមក។ ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពខេត្ត នឹងបន្តនីតិវិធីច្បាប់ចំពោះបុគ្គល ដែលបានបកស្រាយខុសពីការពិត នាំឱ្យសាធារណជនមានការភាន់ច្រឡំ ចំពោះការអនុវត្តវិធានការច្បាប់របស់សមត្ថកិច្ចចម្រុះ និងបានណែនាំឱ្យអ្នកពាក់ព័ន្ធបញ្ឈប់ការប្រមូលទិញឈើ យកមកធ្វើជាជន្លង់ម្រេច ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវតាមច្បាប់។ លើសពីនេះទៀត ក្រុមការងារចម្រុះ កំពុងបន្តស្រាវជ្រាវ រុករក ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិបន្ថែមទៀត។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ មន្រ្តីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងមន្ត្រីការិយាល័យនៃដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ សហការជាមួយ គណៈបញ្ជាការឯកភាព ស្រុកពេជ្រាដា ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងកងយោធពលខេមរភូមិន្ទ នៃបញ្ជាការដ្ឋានអនុសេនាធំលេខ១(ដេអេ) បានចុះបង្រ្កាប និងទប់ស្កាត់បទល្មើស ដឹកជញ្ជូន ផល និងអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ជាធរមាន។ ជាក់ស្តែង សមត្ថកិច្ចបានបង្រ្កាបករណីដឹកជញ្ជូនឈើអារ ពីដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ ចំនួន៥កន្លែង ផ្សេងគ្នា រួមមាន នៅក្នុងភូមិពូទឺត ភូមិពូក្រូច ឃុំស្រែអំបួម ភូមិ ប៊ូស្រា ភូមិពូទឺត ឃុំប៊ូស្រា និងភូមិស្រែពូរ៉ាប៉ែត ក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងនោះបង្ក្រាបបានគោយន្តកែច្នៃចំនួន ១គ្រឿង រណាយន្តចំនួន ៣គ្រឿង ជន្លង់ម្រេចប្រមាណ ៤០០០ ជន្លង់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានរកឃើញជន្លង់ម្រេចចំនួនរាប់ម៉ឹនដើម ដែលទើបកាប់ និងដឹកជញ្ជូនថ្មីៗ ចេញពីព្រៃក្នុងតំបន់ការពារធម្មជាតិ នៅក្នុងដីអ្នកដាំម្រេច។

ក្នុងពេលនេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន បានសំណូមពរឱ្យអ្នកសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយការពិតទាក់ទងនឹងវិស័យបរិស្ថាន ដែលជួយជំរុញឱ្យប្រជាពលរដ្ឋ មានការផ្លាស់ប្តូរវិជ្ជមាន និងទម្លាប់ស្អាតចំពោះបរិស្ថាន និងធនធានធម្មជាតិ ក៏ដូចជាជួយផ្សព្វផ្សាយច្បាប់ ជំរុញការចូលរួមការពារព្រៃឈើ ការដាំស្តារព្រៃឈើ ដើម្បីបង្កើនគម្របបៃតង និងពង្រឹងការអភិវឌ្ឍជីវភាពសហគមន៍ តាមរយៈការផ្តល់ជម្រើសមុខរបរ ក្រៅពីដាក់សំពាធលើព្រៃឈើ ក្នុងនោះការអភិវឌ្ឍន៍គោលដៅលំហែបៃតង ដែលប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន អាចរកចំណូលបាន ពីការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ និងជាពិសេសការចូលរួមសម្រេចបានគោលដៅ កម្ពុជាជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕





-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


