កីឡា
កម្ពុជានឹងបង្កើតកំណត់ត្រា អ្នកមើលផ្ទាល់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ AFC Challenge League
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្លិបអាស៊ី AFC Challenge League នៅពហុកីឡដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នឹងបង្កើតកំណត់ត្រាអ្នកទស្សនាផ្ទាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រពានរង្វាន់អាស៊ីមួយនេះ។

គិតចាប់តាំងពីពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣នេះត្រូវបានបង្កើតឡើងលើកដំបូងនៅឆ្នាំ២០០៥ រហូតដល់រដូវកាល២០២៤-២៥ គឺមានតែពានការប្រកួតរវាងក្រុម East Bengal ជាមួយក្រុម Arkadag វគ្គ៨ក្រុមចុងក្រោយនៅប្រទេសឥណ្ឌាដែលមានអ្នកទស្សនាផ្ទាល់ច្រើនបំផុតគឺចំនួន ២៥.៤៩៧នាក់ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ ចំនួននេះគឺច្រើនបំផុតដែលមានអ្នកគាំទ្រទស្សនាផ្ទាល់គិតចាប់តាំងពីឆ្នាំ២០០៥មក។
តួលេខខាងលើនឹងត្រូវបំបែកនៅលើទឹកដីកម្ពុជានាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាងក្រុម ព្រះខ័នរាជស្វាយរៀង និង Arkadag នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

ចាប់តាំងពីសំបុត្រត្រូវបានដាក់លក់កាលពីថ្ងៃទី១ ខែឧសភា មក សំបុត្រម្រមាណ៤ម៉ឺនសន្លឹកត្រូវបានលក់អស់ ហើយគ្រោងនឹងបើកកន្លែងអង្គុយបន្ថែមទៀតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដូច្នេះគ្រាន់តែចំនួនសំបុត្រដែលលក់អស់ជាង៤ម៉ឺនសន្លឹកគឺជាចំនួនបំបែកកំណត់ត្រារួចទៅហើយ។ នៅពេលកន្លែងអង្គុយត្រូវបើកបន្ថែមទៀតនោះ មានន័យថា អ្នកគាំទ្រមើលផ្ទាល់កាន់តែច្រើនគឺមិនក្រោម៥ម៉ឺននាក់ឡើយ។

ខាងក្រោមជាចំនួនអ្នកគាំទ្រទស្សនាផ្ទាល់ច្រើនបំផុតដែលគិតតែប្រកួតណាមានអ្នកគាំទ្រច្រើនជាងគេក្នុងប្រវត្តិសាស្ត្រពានរង្វាន់ AFC Challenge League តាមរដូវកាលនីមួយៗ។
- ឆ្នាំ២០០៥ មានអ្នកមើលច្រើនបំផុតចំនួន ២២.០០០ នាក់ នៅប្រទេស នេប៉ាល់
- ឆ្នាំ២០០៦ មានអ្នកមើលច្រើនបំផុតចំនួន ៥០០ នាក់ នៅប្រទេស ម៉ាឡេស៊ី
- ឆ្នាំ២០០៧ មានអ្នកមើលច្រើនបំផុតចំនួន ២.០០០ នាក់ នៅប្រទេស ប៉ាគីស្ថាន
- ឆ្នាំ២០០៨ មានអ្នកមើលច្រើនបំផុតចំនួន ១០.០០០ នាក់ នៅប្រទេស គីជីស្ថាន
- ឆ្នាំ២០០៩ អ្នកមើលច្រើនបំផុតចំនួន ១០.០០០ នាក់ វគ្គផ្តាច់ព្រ័ត្រ នៅប្រទេស តាជីគីស្ថាន
- ឆ្នាំ២០១០ អ្នកមើលច្រើនបំផុតចំនួន ២៣.៧២០ នាក់ វគ្គផ្តាច់ព្រ័ត្រ នៅប្រទេស មីយ៉ាន់ម៉ា
- ឆ្នាំ២០១១ អ្នកមើលច្រើនបំផុតចំនួន ៧.០០០ នាក់ វគ្គសន្សំពិន្ទុ នៅប្រទេស កម្ពុជា
- ឆ្នាំ២០១២ អ្នកមើលច្រើនបំផុតចំនួន ១៩.៣២៣ នាក់ នៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត
- ឆ្នាំ២០១៣ អ្នកមើលច្រើនបំផុតចំនួន ៧.០០០ នាក់ នៅប្រទេស អារ៉ាប់រួម
- ឆ្នាំ២០១៤ អ្នកមើលច្រើនបំផុតចំនួន ៥.៤៥៧ នាក់ នៅប្រទេស គុយវែត
- ឆ្នាំ២០២៥ អ្នកមើលច្រើនបំផុតចំនួន ២៥.៤៩៧ នាក់ នៅប្រទេស ឥណ្ឌា

ឆ្នាំ២០២៥ តើអ្នកគាំទ្រមើលផ្ទាល់ប៉ុន្មាននាក់រវាង ព្រះខ័នរាជស្វាយរៀង និង Arkadag ?
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន