Connect with us

ព័ត៌មានអន្ដរជាតិ

ការលក់រថយន្តចិននៅឥណ្ឌូណេស៊ីកើនឡើង​កប់​ពពក ខណៈរថយន្តជប៉ុនធ្លាក់ចុះ

បានផុស

នៅ

សមាគមឧស្សាហកម្មរថយន្តឥណ្ឌូណេស៊ី (Gaikindo) បាន​ឱ្យដឹងថា ការលក់រថយន្តរបស់ក្រុមហ៊ុនផលិតចិន ​បាន​វាតទីលើចំណែកទីផ្សារឥណ្ឌូណេស៊ីយ៉ាងឆាប់រហ័ស​ ដោយ​កើនឡើងប្រមាណ ១៥៣ ភាគរយ នៅត្រីមាសទី ១ ឆ្នាំ ២០២៥ ទោះបីជាទីផ្សារលក់ទាំងមូល ក៏ដូចជាការលក់របស់ក្រុមហ៊ុនជប៉ុន បាន​ធ្លាក់ចុះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត​ Jakarta Globe កាលពីថ្ងៃអាទិត្យ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនផលិតរថយន្តចិន បានលក់រថយន្តចំនួន ២០ ៦៧២ គ្រឿង ចន្លោះពីខែមករា ដល់ខែមីនា ពោលគឺកើនឡើងពីត្រឹម ៨ ១៤៨ គ្រឿង នៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ​ក្រុមហ៊ុនចិន កាន់កាប់ចំណែកទីផ្សារ ១០ ភាគរយ របស់ឥណ្ឌូណេស៊ី ​ដោយកើនឡើងពីត្រឹម ៣,៨៣ ភាគរយ នៅឆ្នាំមុន។

ផ្ទុយ​ទៅ​វិញ ​ទីផ្សារលក់​រថយន្ត​​ឥណ្ឌូណេស៊ី ​បាន​ធ្លាក់​ចុះ ៤,៧ ភាគរយ មកត្រឹម ២០៥ ១៦០ គ្រឿង ពី ២១៥ ១៦០ គ្រឿង នៅត្រីមាសទី ១ ឆ្នាំមុន។ ​

ក្រុមហ៊ុនជប៉ុនដូចជា Daihatsu, Honda​, Suzuki​, Mitsubishi, Isuzu​ សុទ្ធតែកត់ត្រាពីការធ្លាក់ចុះ។ មាន​តែ Toyota ប៉ុណ្ណោះ ដែលជាក្រុមហ៊ុនជប៉ុន ដែលបាន​កត់ត្រាពីកំណើន​ការលក់រថយន្តនៅឥណ្ឌូណេស៊ី ប្រមាណ ៥ ភាគរយ ដោយនាំមុខគេលើចំណែកទីផ្សារ ៣៣,៦ ភាគរយ។ ចំណែកទីផ្សាររបស់ក្រុមហ៊ុនជប៉ុន បាន​ធ្លាក់ចុះពី ៩១,៧ ភាគរយ នៅត្រីមាសទី ១​ ឆ្នាំមុន មកនៅ ៨៥,៦ ភាគរយ នៅត្រីមាសទី ១ ឆ្នាំនេះ។

កំណើននៃការលក់រថយន្តរបស់ចិន​ បណ្ដាលមកពីកំណើនតម្រូវការនៃរថយន្តអគ្គិសនី ដែលក្រុមហ៊ុនជប៉ុនមិនទាន់ប្រជែងខ្លាំងនៅឡើយនៅលើទីផ្សារ។ អ្នកជំនាញលើកឡើងថា កំណើនដដែលមិនមែនមកពីការរីកមាឌនៃទីផ្សារលក់រថយន្តឥណ្ឌូណេស៊ីនោះទេ ប៉ុន្តែជាការដណ្ដើមចំណែកទីផ្សាររបស់ជប៉ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤ ម៉ោង មុន

សហព័ន្ធ​តេក្វាន់ដូ​ ITF​ ប្រកាស​ពី​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ទៅ​ហើយ​

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ដុត​កម្ទេច​​ចោល​ដូង​ក្រអូប​១៥០០គីឡូក្រាម ​ដែល​លួច​នាំ​ចេញ​ពី​ថៃ​ ឆ្លង​កាត់​ប្រទេស​ឡាវ​ចូល​មកកម្ពុជា​ដោយ​ខុស​ច្បាប់​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន​ផលិត​គ្រឿង​អគ្គិសនី​ម៉ាក Haier ​ចុះ​ MOU ​ជាមួយ​ក្រុមហ៊ុន SAM SN GROUP របស់​អ្នកឧកញ៉ា សំ សុខនឿន ​ដំឡើង​​រោងចក្រ​បង្គំ​ម៉ាក​ Haier​​ និង​​តំបន់​ឧស្សាហកម្ម​បៃ​តង​ទំនើប​នៅ​កម្ពុជា​​ ​

សេដ្ឋកិច្ច៦ ម៉ោង មុន

នាយករដ្ឋមន្ត្រីជំរុញ​ SME ធានា​ដល់ការ​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក

កីឡា៦ ម៉ោង មុន

ហេតុ​អ្វី​​​ការ​ដាក់​ពិន្ទុ​​​គុន​ខ្មែរ នៅ​តែ​មាន​បញ្ហា​ជា​បន្ត​បន្ទាប់?

Sokha Hotels

ព័ត៌មានពេញនិយម