ក្រុមហ៊ុនផលិតរថយន្តចិន បានលក់រថយន្តចំនួន ២០ ៦៧២ គ្រឿង ចន្លោះពីខែមករា ដល់ខែមីនា ពោលគឺកើនឡើងពីត្រឹម ៨ ១៤៨ គ្រឿង
ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានបង្ហាញកាលពីថ្ងៃចន្ទថា ការនាំចេញរថយន្តរបស់ប្រទេសចិនរំពឹងថានឹងកើនឡើងត្រឹម ៥,៨ ភាគរយ ក្នុងចំនួនសរុប ៦,២ លានគ្រឿងនៅឆ្នាំ ២០២៥ នេះ ដោយថយចុះពីកំណើន ១៩,៣ ភាគរយ ក្នុងឆ្នាំ ២០២៤។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ CAAM មិនបានផ្តល់ការប៉ាន់ស្មានលម្អិតស្ដីពីប្រភេទរថយន្តតាមម៉ាស៊ីននោះទេ ប៉ុន្តែបានបញ្ជាក់ថា ការនាំចេញរថយន្តអគ្គិសនីបានធ្លាក់ចុះ ១០,៤ ភាគរយ កាលពីឆ្នាំមុន ខណៈការនាំចេញនៃរថយន្តកូនកាត់ (ស៊ីសាំង...