Connect with us

សេដ្ឋកិច្ច

កម្ពុជាកំពុងកែសម្រួលឧស្សាហកម្មតាមវិស័យ ផ្គត់ផ្គង់គោលដៅទីផ្សារ

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី» នៅប្រទេសជប៉ុននៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ថា កម្ពុជាកំពុងអនុវត្ត​សកម្មភាពចំនួន ៣ ដើម្បីថែរក្សា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងថា សង្គ្រាម​ពាណិជ្ជកម្ម មិនប៉ះពាល់ដល់គ្រប់វិស័យទាំអស់នោះទេ ចំពោះវិស័យដែលរងផលប៉ះពាល់ យើង​គួព្យាយាម​កែសម្រួលខ្សែច្រវាក់ផ្គត់ផ្គង់ និងគោលដៅទីផ្សារឡើងវិញ ខណៈរដ្ឋាភិបាលបានត្រៀមលក្ខណៈ ដើម្បីជួយគាំទ្រដល់កម្មករ និងឧស្សាកម្មដែលរងផលប៉ះពាល់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា វិបត្តិ​ក៏​នាំមកនូវឱកាស ស្ថាន​ភាព​បច្ចុប្បន្ន​បានផ្ដល់នូវឱកាសដល់កម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើង​នូវសមត្ថភាព​ឧស្សា​ហកម្មរបស់ខ្លួន និងជំរុញការធ្វើពិពិធកម្ម។

កម្ពុជាត្រូវខិតខំបង្កើនសមត្ថភាពឧស្សាហកម្ម ឆ្ពោះទៅរក​ឧស្សា​ហកម្មដែលផ្អែកលើជំនាញ និងចំណេះដឹង ខណៈរាជ​រដ្ឋាភិបាល កំពុងអនុវត្តនូវសកម្មភាព និងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍន៍វិស័យ​យានយន្ត និងអេឡិកត្រូនិកកម្ពុជា ដើម្បីទាក់ទាញ​ការវិនិយោគ។

សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា៖ «យើងក៏បានបង្កើតកម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគ នៅតាមតំបន់មួយចំនួនក្នុងស្រុក ដូចជាតំបន់ឆ្នេរ និងតំបន់ភូមិភាគឦសាន ដើម្បីជំរុញឧស្សាហកម្ម ដែលមានឧត្តមភាពប្រកួតប្រជែង តួយ៉ាងដូចជាការកែច្នៃ​ផលិតផលកសិកម្ម និងការពង្រឹងការតភ្ជាប់រវាងសហ​គ្រាសក្នុងស្រុកមួយចំនួន ជាមួយ​ខ្សែច្រវាក់ផ្គត់ផ្គង់ និងការទាក់ទាញឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់»។

ថ្នាក់ដឹកនាំឧស្សាហកម្មកម្ពុជា ត្រូវតែខិតខំបង្កើនធាតុចូល ផលិតកម្មដែលមាន​ប្រភពនៅកម្ពុជា គំនិតក្នុងការបង្កើតផលិតផលក៏គួរចេញពីកម្ពុជា ហើយអ្នកដឹកនាំ​ឧស្សាហកម្មកម្ពុជា ក៏ត្រូវខិតខំប្រែក្លាយខ្លួនឱ្យទៅជាអ្នកផលិត និងឧស្សាហករកម្មន្ត​សាលផងដែរ។

សហគមន៍ធុរកិច្ចកម្ពុជា ត្រូវតែចូលរួមនៅក្នុងផលិតកម្ម ដើម្បីធានាបាន​នូវការកែ​សម្រួលគុណភាព នៃប្រព័ន្ធឧស្សា​ហកម្ម ការតភ្ជាប់ឧស្សាហកម្ម​ជា​មួយ​ខ្សែ​ច្រវាក់​តម្លៃ​សាកល និងការធានាភាពធន់ នៃឧស្សាហកម្ម និងកម្លាំងពលកម្មរបស់កម្ពុជា។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី ដល់ពេលដែលយើងធ្វើសកម្មភាពហើយ រដ្ឋាភិបាលនឹងព្យាយាមផ្ដល់ការគាំទ្រ​ឱ្យបានច្រើន ក្នុងការចូលរួមបន្តិចម្ដងៗ នៃធុរកិច្ចកម្ពុជា ទៅក្នុងខ្សែច្រវាក់ ផលិតកម្ម ក្នុងន័យនេះ យើងក៏ត្រូវមាន​ការគាំទ្រពីដៃគូ​បរទេស របស់យើងផងដែរ ពីព្រោះ​យើងកំពុងស្ថិតនៅលើទូកតែមួយ ក្នុងការខិតខំផ្ដល់​ខ្លឹម​សារបន្ថែមទៅលើស្លាកសញ្ញាដែលសរសេរថា ផលិតនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការធ្វើពាណិជ្ជកម្ម ពហុភាគី និងការជំរុញសមា​ហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ លើការ​ពង្រឹង​កិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី ដែលមានស្រាប់ និងការស្វែងរកកិច្ចព្រម​ព្រាងថ្មីបន្ថែមទៀត ក្នុងពេលដេលរងសម្ពាធបណ្ដាប្រទេសនានា ត្រូវពង្រឹង​សាមគ្គីភាព ដើម្បីទប់នឹងផលប៉ះពាល់ នៃការដាក់ពន្ធគយ ខណៈកម្ពុជាកំពុងបង្ហាញ​ខ្លួន​ក្នុងនាមជាគោលដៅ វិនិយោគដ៏ទាក់ទាញ និងមានស្ថិរភាព សម្រាប់វិនិយោគិន តាមរយៈការប្រើប្រាស់ អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ កិច្ចព្រម​ព្រៀង​ភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងទំនាក់ទំនង ជាយុទ្ធសាស្ត្រ​ ជាមួយទីផ្សារសំខាន់ៗរបស់ពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៩ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម