សេដ្ឋកិច្ច
ARDB អំពាវនាវឱ្យឈ្មួញប្រមូលទិញដំឡូងមី និងពោតក្រហមពីកសិករ នៅចំពេលថៃបិទព្រំដែន
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអំពាវនាវឱ្យឈ្មួញប្រមូលទិញដំឡូងមី និងពោតក្រហម ពីកសិករ ខណៈធនាគារ ARDB បន្តគាំទ្រផ្នែកឥណទាន។

លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានលើកឡើងនៅក្នុងពិធីសំណេះសំណាលជាមួយកសិករ ឈ្មួញ អំពីបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហម នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥។
លោកបណ្ឌិត កៅ ថាច បានអំពាវនាវដល់ពាណិជ្ជករ និងឈ្មួញបន្តប្រមូលទិញដំឡូមីពីបងប្អូនកសិករ ហើយធនាគារ ARDB បន្តគាំទ្រផ្នែកឥណទាន។ ដើម្បីដោះស្រាយកង្វល់កង្វះទ្រព្យធានាបំណុលដោយបានប្រើប្រាស់ជាមួយគ្រឹះស្ថានធនាគារឯកជនអស់ហើយនោះ, លោកបណ្ឌិតបានផ្តល់ជាជម្រើសដំណោះស្រាយតាមរយៈ ទី១.យន្តការ កិច្ចសន្យាត្រីភាគីលើប្រតិបត្តការទិញលក់ដំឡូងមី-ពោត (ឈ្មូញប្រមូលទិញ-ក្រុមហ៊ុននាំចេញ-ធនាគារ ARDB) ហើយលំហូរសាច់ប្រាក់ទូទាត់លើការប្រមូលទិញដំឡូងមី-ពោត ត្រូវធ្វើឡើងតាមរយ: ARDB Mobile App។

កិច្ចសន្យាទិញលក់រវាងក្រុមហ៊ុននាំចេញ និងពាណិជ្ជករប្រមូលទិញដំឡូមី-ពោត ជាយន្តការជួយសម្រួលបន្ទុកដល់ពាណិជ្ជករ និងឈ្មួញប្រមូលទិញមិនមានទ្រព្យធានាបំណុល ក្នុងការទទួលបានឥណទានពី ធនាគារ ARDB។
ទី២ យន្តការយកសន្និធិដំឡូង និងពោតក្រហមស្ងួតដើម្បីធ្វើជាទ្រព្យធានាឥណទាន (ទំហំឥណទាន ៧០% នៃតម្លៃសន្និធិ) ដោយតម្រូវឱ្យមានកិច្ចសន្យាទិញ-លក់ច្បាស់លាស់ជាមួយក្រុមហ៊ុននាំចេញ និងឬក្រុមហ៊ុនកែច្នៃ។
កសិករដាំដំឡូងមី នៅខេត្តឧត្តរមានជ័យបានប្រាប់ឱ្យដឹងថា ការបិទព្រំដែនរបស់ភាគីថៃបច្ចុប្បន្នមិនទាន់មានផលប៉ះពាល់ទៅលើវិស័យដំឡូងមីនៅកម្ពុជានោះទេ ដោយសារមិនមែនជារដូវប្រមូលផលច្រើន ខណៈថៃបានរឹតបន្តឹងគុណភាពការនាំចូលដំឡូងមីពីកម្ពុជា។

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ ថា៖ «រាល់ថ្ងៃយើងមិនបារម្ភទេ ព្រោះវាមិនមែនជាខែប្រមូលផលពេញលេញ តែបើការបិទនេះ វាអូសបន្លាយទៅដល់ខែ១១ ខែ១ ឬខែ២ បានយើងបារម្ភ»។
ក្នុងមួយឆ្នាំៗ ដំឡូងមីត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង ៨៤ ម៉ឺនហិកតា (ទិន្នផលស្រស់ប្រមាណ ១៥ លានតោន) ជាមួយផលសេដ្ឋកិច្ចប្រមាណណ ១,២៥៥ លានដុល្លារ គិតត្រឹមឆ្នាំ២០២៤ និងពោតក្រហមប្រមាណជាង ២៨ ម៉ឺនហិកតា (ទិន្នផលស្រស់ប្រមាណ ១ លានតោន) ជាមួយផលសេដ្ឋកិច្ចប្រមាណជាង ២00 លានដុល្លារ។
ដំឡូងមីត្រូវបានដាំដុះនាដើមរដូវចាប់ពីខែមីនា និងប្រមូលផលជាបន្តបន្ទាប់ចាប់ពីខែកក្កដា ជារៀងរាល់ឆ្នាំ។ ដោយឡែក ពោតក្រហមត្រូវបានដាំដុះចាប់ពីខែមេសា ជាបន្តបន្ទាប់ និងប្រមូលផលចាប់ពីខែកក្កដា៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


