ព័ត៌មានអន្ដរជាតិ
ថៃចង់លើកលែងប័ណ្ណស្នាក់នៅដល់ពលករខ្មែរ ជុំវិញកង្វល់មាតុភូមិនិវត្តន៍របស់ពួកគេ
ក្រសួងមហាផ្ទៃថៃ កំពុងពិចារណាលើកលែង «ប័ណ្ណអនុញ្ញាតស្នាក់នៅត្រឹមត្រូវ» ឬប័ណ្ណអនុញ្ញាតផ្សេងៗដែលផុតសុពលភាពក្នុងប្រទេសថៃ ចំពោះពលករចំណាកស្រុកកម្ពុជា ចំពេលមានកង្វល់ថា ការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋកម្ពុជាជុំវិញភាពតានតឹងព្រំដែន អាចបង្កផលប៉ះពាល់ដល់វិស័យផលិតកម្ម និងសំណង់របស់ប្រទេសនេះ។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thai Enquirer ការលើកលែងនេះ នឹងអនុញ្ញាតឱ្យពលករចំណាកស្រុកកម្ពុជា អាចស្នាក់នៅក្នុងប្រទេសថៃដោយមិនបង់ថ្លៃ រហូតដល់ច្រកព្រំដែនរវាងថៃ និងកម្ពុជា វិលត្រឡប់ទៅរកភាពប្រក្រតីវិញ។ នេះបើតាមការឱ្យដឹងរបស់លោក Surasan Kongsiri អ្នកនាំពាក្យរងនៃកងយោធពលខេមរភូមិន្ទថៃ និងមជ្ឈមណ្ឌលអាដហុកស្តីពីស្ថានភាពព្រំដែនថៃ-កម្ពុជា។ មន្រ្តីក្រសួងមហាផ្ទៃថៃដដែល បានបន្ថែមថា ពេលប្រតិបត្តិការព្រំដែនវិលត្រឡប់ទៅប្រក្រតីវិញ ពលករទាំងនោះ ត្រូវចាកចេញពីប្រទេសថៃក្នុងរយៈពេល ១៤ ថ្ងៃ។
ជាមួយគ្នានេះ ក្រសួងការងារថៃឯណោះវិញ កំពុងរៀបចំវិធានការថ្មីដើម្បីជួយពលករចំណាកស្រុកកម្ពុជា ដាក់ពាក្យសុំប័ណ្ណការងារ តាមរយៈការដាក់ឯកសារចាំបាច់ និងភស្តុតាងការងារ។ ការអនុញ្ញាតទាំងនេះ នឹងមានសុពលភាពរយៈពេល ៩០ ថ្ងៃ ហើយអាចបន្តវា ជារៀងរាល់ ៩០ ថ្ងៃម្តង។ កម្មករក៏អាចផ្លាស់ប្តូរនិយោជក ឬចុះឈ្មោះនិយោជករហូតដល់ ៣ នាក់ ក្នុងតំបន់របស់ពួកគេអំឡុងពេលអនុញ្ញាតផងដែរ។ ក្រសួងបន្ថែមថា ជំហានទាំងនេះមានគោលបំណងជួយដល់អាជីវកម្មដែលរងផលប៉ះពាល់ដោយស្ថានភាពបច្ចុប្បន្ន។
គួរគូសបញ្ជាក់ថា ក្រោយមានភាពតានតឹងព្រំដែនជាមួយថៃ រដ្ឋាភិបាលកម្ពុជាបានអំពាវនាវឱ្យពលករកម្ពុជាធ្វើមាតុភូមិនិវត្តន៍ដោយសន្យាររកការងារឱ្យពួកគេធ្វើ មុនពេលអាជ្ញាធរចាប់ពួកគេបណ្ដេញចេញ។ ខណៈថៃច្រានចោលការចាប់បញ្ជូនពលករខ្មែរមកវិញទ្រង់ទ្រាយធំ វិស័យឯកជនក្នុងស្រុក និងអ្នកជំនាញថៃ បានសម្ដែងការព្រួយបារម្ភថា វិស័យផលិតកម្ម វេចខ្ចប់ និងសំណង់ថៃ អាចនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើកម្មករកម្ពុជាធ្វើដំណើរត្រឡប់មកស្រុកវិញ ទ្រង់ទ្រាយធំ ហើយពួកគេមិនអាចរកកម្មករជំនួស៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


