ព័ត៌មានអន្ដរជាតិ
តើប្រទេសអាស៊ាន ឬលើពិភពលោកណា ដែលជាប់ពន្ធគយរបស់ ត្រាំ ខ្ពស់ជាងគេ?
ដើមឡើយ ពន្ធខ្ពស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ត្រូវចូលជាធរមាននៅថ្ងៃ ១ សីហា នេះ មុនលោកសម្រេចម្ដងទៀតកាលពីថ្ងៃព្រហស្បតិ៍ ថានឹងត្រូវលើកពេលទៅថ្ងៃទី ៧ សីហា វិញ។ នេះជាបញ្ជីអត្រាពន្ធ ដែលប្រទេសដៃគូពាណិជ្ជកម្មអាមេរិក ត្រូវទទួលរង៖

+ អាស៊ាន
| ប្រទេស | អត្រាពន្ធចុងក្រោយ(%) | អតិរេកពាណិជ្ជកម្មជាមួយអាមេរិក (ប៊ីលានដុល្លារ) |
| មីយ៉ាន់ម៉ា | ៤០ | ០,៥៧៩៣ |
| ឡាវ | ៤០ | ០,៧៦២៩ |
| ប្រ៊ុយណេ | ២៥ | ០,១១១៦ |
| វៀតណាម | ២០ | ១២៣,៥ |
| ម៉ាឡេស៊ី | ១៩ | ២៤,៣ |
| ឥណ្ឌូណេស៊ី | ១៩ | ១៧,៩ |
| កម្ពុជា | ១៩ | ១២,៣ |
| ថៃ | ១៩ | ៤៦,៦ |
| ហ្វីលីពីន | ១៩ | ៤,៨៩ |
| សិង្ហបុរី | ១០ | ឱនភាពពាណិជ្ជកម្មជាមួយអាមេរិក ២,៨ ប៊ីលានដុល្លារ |
| ទីម័រខាងកើត | ១០ |
សិង្ហបុរី និងទីម័រខាងកើត គឺជាប្រទេសនៅអាស៊ានតែមួយគត់ ដែលជាប់អត្រាពន្ធមូលដ្ឋាន ពោលគឺត្រឹម ១០ ភាគរយ ដែលចូលជាធរមានតាំងតែពីថ្ងៃ ៥ មេសា។ យ៉ាងណាមិញ លោក ត្រាំ បាននិយាយកន្លងមកថា អត្រាពន្ធមូលដ្ឋាន អាចត្រូវដំឡើងដល់ចន្លោះពី ១៥-២០ ភាគរយ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការសម្រេចនៅឡើយទេ។

+ បណ្ដាប្រទេសធំៗផ្សេងទៀតលើពិភពលោក
| ប្រទេស | អត្រាពន្ធចុងក្រោយ (ភាគរយ) |
| ប្រេស៊ីល | ៥០ |
| កាណាដា | ៣៥ |
| ម៉ិកស៊ិក | ៣៥ |
| អាហ្វ្រិកខាងត្បូង | ៣០ |
| ឥណ្ឌា | ២៥ |
| បង់ក្លាដែស | ២០ |
| ស្រីលង្ការ | ២០ |
| សហភាពអឺរ៉ុប | ១៥ |
| ជប៉ុន | ១៥ |
| កូរ៉េខាងត្បូង | ១៥ |
ដោយឡែកប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់សហរដ្ឋអាមេរិក មិនទាន់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកទេ។ ចិន និងអាមេរិក បានធ្លាក់ចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្ម ដោយអាមេរិកដាក់ពន្ធបន្តបន្ទាប់ ១៤៥ ភាគរយ ហើយចិនវាយបកវិញក្នុងអត្រា ១២៥ ភាគរយ។ យ៉ាងណាមិញ ភាគីទាំង២ ព្រមព្រៀងគ្នានៅថ្ងៃទី ១២ ឧសភា លើការដកអត្រាពន្ធ ១១៥ ភាគរយ រៀងៗខ្លួន បណ្ដោះអាសន្ន ៩០ ថ្ងៃ ហើយបន្តចរចាជាមួយគ្នាតាំងពីពេលនោះមក៕
ដោយ៖ ហួន ឌីណា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


