ព័ត៌មានអន្ដរជាតិ
មាតុភូមិនិវត្តន៍ពលករខ្មែរទ្រង់ទ្រាយធំ ប៉ះពាល់វិស័យការងារថៃ បង្កក្ដីបារម្ភខ្លាំងចំពោះសេដ្ឋកិច្ច
ការធ្វើមាតុភូមិនិវត្តន៍ទ្រង់ទ្រាយធំរបស់ពលករខ្មែរពីប្រទេសថៃ ក្នុងបរិបទនៃជម្លោះព្រំដែន កំពុងបង្កក្ដីបារម្ភខ្លាំងពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់ថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត Thai PBS World កាលពីថ្ងៃអាទិត្យ។

យោងតាមក្រសួងការងារកម្ពុជា ភាពតានតឹងព្រំដែនបានធ្វើឱ្យប្រជាជនកម្ពុជាប្រមាណ ៤៣០ ០០០ នាក់ ធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ គិតត្រឹមថ្ងៃទី ២៩ កក្កដា។ ភាគីថៃឯណោះវិញ ដាក់តួលេខនេះ ត្រឹមជាង ១០០ ០០០ នាក់។
ការធ្វើមាតុភូមិនិវត្តន៍ទ្រង់ទ្រាយធំនេះ កំពុងបង្កជាកង្វល់កង្វះកម្លាំងពលកម្មនៅតាមវិស័យជាច្រើននៃសេដ្ឋកិច្ចថៃ ដូចជាផលិតកម្ម កសិកម្ម និងសំណង់ជាដើម។ វាកើតឡើងក្រោយជម្លោះប្រដាប់អាវុធតាមព្រំដែន ដែលផ្ទុះឡើងដោយការឈ្លានពានរបស់ថៃថ្ងៃ ២៤ កក្កដា បានរីករាលដាលជាការស្អប់ជាតិសាសន៍ខ្មែរនៅក្នុងប្រទេសថៃ។
មានសារព័ត៌មានថៃជាច្រើន បានរាយការណ៍ពីការវាយប្រហារហិង្សាលើរូបរាងកាយ និងការរើសអើស លើប្រជាជនខ្មែរនៅថៃ ដែលភាគច្រើនជាពលករចំណាកស្រុក។ លោក Adisorn Kerdmongkol អ្នកសម្របសម្រួលក្រុមការងារចំណាកស្រុកបាននិយាយថា ការណ៍នេះបង្កជាភាពភ័យខ្លាចសម្រាប់សហគមន៍ខ្មែរនៅទូទាំងប្រទេសថៃ។
ជាលទ្ធផល Thai PBS World បានផ្សាយថា ចម្ការមាននៅភាគខាងកើតប្រទេសថៃ ឥឡូវខ្វះកម្មករដើម្បីប្រមូលផល ដោយកសិករជាច្រើនបារម្ភថា ផ្លែមានរបស់ពួកគេនឹងរលួយនៅលើដើម។ មែនទែនទៅ ខេត្តភាគខាងកើតដូចជាខេត្តរ៉ាយ៉ង់ ចន្ទបុរី និងត្រាត គឺជាសម្បុកផ្លែឈើរបស់ប្រទេស ដោយរកចំណូលប្រាក់រាប់រយប៊ីលានបាតក្នុងមួយឆ្នាំៗ។ ហេតុដូចនេះហើយ ការធ្លាក់ចុះនៃទិន្នផលកសិកម្មដោយសារតែខ្វះកម្មករ នឹងប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចថៃ។

កសិករទុរេនម្នាក់នៅស្រុក Khao Saming នៃខេត្តត្រាត បាននិយាយថា៖ «យើងរងគ្រោះដោយវិបត្តិខ្វះកម្លាំងពលកម្មភ្លាមៗ»។
ចំណែកឯលោក Adisorn បាននិយាយថា៖ «បញ្ហាកង្វះកម្មករក្លាយជាបញ្ហាប្រឈមលើពីចម្ការ។ ក្រុមហ៊ុនសំណង់ និងភោជនីយដ្ឋានថៃ ក៏រងផលប៉ះពាល់ផងដែរ»។
លោកបានបន្ថែមថា ខណៈវិស័យមួយចំនួនអាចជ្រើសរើសពលករចំណាកស្រុកមកពីប្រទេសជិតខាងបាន ប៉ុន្តែវិស័យខ្លះទៀតគ្មានវិធីក្នុងការបំពេញចន្លោះខ្វះខាតកម្លាំងពលកម្មនោះទេ។ លោកបាននិយាយយ៉ាងដូច្នេះថា៖ «ឧទាហរណ៍ អ្នកដាំផ្លែឈើនៅភាគខាងកើត ពឹងផ្អែកលើកម្មករខ្មែរដែលមានជំនាញពិសេស។ អ្នកមិនអាចជំនួសពួកគេត្រឹមមួយយប់ ដោយរើសកម្មករមកពីឡាវ ឬមីយ៉ាន់ម៉ានោះទេ»។

អាជីវកម្មថៃជាច្រើនកំពុងប្រឈមមុខនឹងភាពតានតឹងផ្នែកហិរញ្ញវត្ថុ បន្ទាប់ពីបានបង់ថ្លៃខ្ពស់ដើម្បីបន្តការអនុញ្ញាតការងារ ប៉ុន្តែកម្មករខ្មែរនៅតែធ្វើមាតុភូមិនិវត្តន៍។ លោក Adisorn បាននិយាយថា មានអ្នកម៉ៅការម្នាក់ «ប្រាប់ខ្ញុំថា គាត់បន្តការអនុញ្ញាតការងារឱ្យកម្មករ ២០ នាក់ ប៉ុន្តែគ្មានអ្នកណាម្នាក់នៅបន្តការងារឡើយ»។
ទន្ទឹមនឹងនោះ កម្មករកម្ពុជានៅតាមរោងសត្តឃាតភាគខាងកើត និងរោងចក្រផលិតអាហារកំពុងឈប់សម្រាក។ នេះបើតាមប្រភពក្នុងវិស័យម្នាក់ប្រាប់ PBS World។ ប្រភពបានបន្តថា៖ «និយោជកចង់ឱ្យពួកគេបន្តស្នាក់នៅ ព្រោះកម្មករថៃមិនធ្វើការទាំងនោះនោះទេ។ ប៉ុន្តែជនចំណាកស្រុកបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ»។
លោក Adisorn បានព្រមានថា ប្រសិនបើពលករខ្មែរជាង ២០០ ០០០ នាក់ ធ្វើមាតុភូមិនិវត្តន៍នោះ វាអាចប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសថៃ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


