ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីជំរុញឱ្យ EU ដកពន្ធលើជីវម៉ាស៊ូតក្រោយក្ដីសម្រេចរបស់ WTO
ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះ បានជំរុញឱ្យសហភាពអឺរ៉ុប (EU) ដកពន្ធប្រឆាំងការឧបត្ថម្ភធនលើជីវម៉ាស៊ូតរបស់ខ្លួន ក្រោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានសម្រេចគាំទ្រឥណ្ឌូណេស៊ីសម្រាប់ការទាមទារសំខាន់ៗជាច្រើនក្នុងពាក្យបណ្តឹងទៅកាន់ស្ថាប័នពាណិជ្ជកម្មមួយនេះ អំពីបញ្ហាពន្ធរបស់ EU។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ឥណ្ឌូណេស៊ីបានប្ដឹងថា ពន្ធប្រឆាំងការឧបត្ថម្ភធនរបស់ EU គឺរំលោភបំពានច្បាប់របស់ WTO។
រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Budi Santoso បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងជំរុញឱ្យ EU លុបចោលជាបន្ទាន់នូវពន្ធប្រឆាំងការឧបត្ថម្ភធនសម្រាប់ការនាំចូលទាំងនេះ ដែលមិនអនុលោមតាម WTO»។
ពាក់ព័ន្ធនឹងការសម្រេចរបស់ WTO កាលពីសប្ដាហ៍មុន លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ជ័យជម្នះនេះបង្ហាញថា រដ្ឋាភិបាលឥណ្ឌូណេស៊ីគោរពតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិយ៉ាងខ្ជាប់ខ្ជួន ដោយមិនអនុវត្តគោលនយោបាយពាណិជ្ជកម្មដែលបំភ្លៃ»។

EU ដែលទីផ្សារធំបំផុតទី៣សម្រាប់ផលិតផលប្រេងដូងឥណ្ឌូណេស៊ី និងជាទីផ្សារជីវម៉ាស៊ូតដ៏សំខាន់មួយរបស់ឥណ្ឌូណេស៊ី បានដាក់ពន្ធប្រឆាំងការឧបត្ថម្ភធនចន្លោះពី ៨-១៨ ភាគរយ ចាប់តាំងពីឆ្នាំ ២០១៩ ដោយចោទប្រកាន់អ្នកផលិតឥណ្ឌូណេស៊ីថាទទួលបានអត្ថប្រយោជន៍ពីជំនួយ អត្ថប្រយោជន៍ពន្ធ និងលទ្ធភាពទទួលបានវត្ថុធាតុដើមក្រោមតម្លៃទីផ្សារ។
យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីបាននិយាយថា គណៈកម្មាការ WTO បានវាយតម្លៃថា ពន្ធនាំចេញ និងពន្ធលើការនាំចេញរបស់ឥណ្ឌូណេស៊ីលើជីវម៉ាស៊ូត ដែលរួមមានទាំងប្រេងដូង មិនអាចចាត់ថាជាការឧបត្ថម្ភធនទេ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


