Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ​កើនឡើងជិត ៧០ ដុល្លារ/បារ៉ែល ជុំវិញជម្លោះអ៊ុយក្រែន-រុស្ស៊ី

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​ បាន​កើនឡើងជិតដល់ ៧០ ដុល្លារ/បារ៉ែល សម្រាប់ការជួញដូរនៅលើទីផ្សារអាស៊ីនាព្រឹកថ្ងៃអង្គារនេះ ដោយសារតែ​ក្ដីបារម្ភពីការរំខានផ្នែកផ្គត់ផ្គង់ ចំពេលភាព​តានតឹងជម្លោះអ៊ុយក្រែន-រុស្ស៊ី កើនឡើងជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅម៉ាក Brent បាន​កើនឡើង ២០ សេន ឬ ០,២៩ ភាគរយ ដល់ ៦៨,៣៥ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង​ម៉ោង ៨ កន្លះព្រឹក នៅទីក្រុងហុងកុង។ តម្លៃប្រេងឆៅអាមេរិក ម៉ាក ​West Texas Intermediate (WTI) វិញ កើនឡើង ៨១ សេន ឬ ១,២៧ ភាគរយ ដល់ ៦៤,៨២ ដុល្លារ/បារ៉ែល។ ​

កំណើនសម្រាប់ការជួញដូរថ្ងៃអង្គារនេះ កើតឡើងក្រោយ​អ៊ុយក្រែនថ្មីៗនេះ បានបើក​ការវាយប្រហារដោយ​ដ្រូនលើ​ហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី ​ដែល​រួមចំណែកប្រមាណ ១៧ ភាគរយ នៃសមត្ថភាព​កែច្នៃ​ប្រេង​របស់​រុស្ស៊ី ឬ ១,១ លាន​បារ៉ែល​/ថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ហើយកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បាន​ប្រកាសពីគម្រោង​វាយប្រហារចូលទៅជ្រៅក្នុងទឹកដីរបស់រុស្ស៊ី ក្រោយ​ពីកំណត់គោលដៅលើ​ទីតាំងថាមពលរបស់រុស្ស៊ីជាច្រើនកន្លែង។

អ្នកជំនាញមើលឃើញថា ភាពតានតឹងនៃជម្លោះបែបនេះ បង្កក្ដីបារម្ភកាន់តែច្រើនពីការរំខានផ្នែកផ្គត់ផ្គង់ ខណៈរុស្ស៊ី ក៏ជាអ្នកនាំចេញប្រេងដ៏សំខាន់លើពិភព​លោក​ ចំពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឯណោះវិញ បន្តដាក់គំនាបឱ្យរុស្ស៊ីបញ្ចប់ការឈ្លានពានអ៊ុយក្រែន បើមិនដូច្នោះទេ នឹង​រងទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម